ប្រទេសថៃ ៖ មនុស្សច្រើនពាន់នាក់ដែលស្លៀកពាក់ខ្មៅ ភាគច្រើនជាយុវជនកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានលើកគ្នាហែក្បួនបាតុកម្មឆ្ពោះទៅកាន់វិមានប្រជាធិបតេយ្យក្រុងបាងកក ដើម្បីបរិហារនយោបាយរបស់រដ្ឋាភិបាល ។ បាតុកម្មនោះកើតមានពេលប្រទេសជួបប្រទះវិបត្តិសេដ្ឋកិច្ចខ្លាំងក្លាពុំធ្លាប់មានពីមុនមក ដោយសារការឆ្លងរាលដាលនៃវីរុសCOVID-19។
ពួកបាតុករនាំគ្នាស្រែកច្រៀងចម្រៀងប្រឆាំងរដ្ឋាភិបាល និងលើកប៉ង់កាតដែលបរិហាររដ្ឋាភិបាល របស់អតីតប្រមុខយោធាលោកប្រាយុទ្ធចាត់អូចា ព្រមទាំងអំនាវនាវឲ្យលុបចោលច្បាប់តឹងតែង ស្ដីពីការប្រមាថព្រះមហាក្សត្រ។ បាតុករម្នាក់និយាយថា រដ្ឋាភិបាលមិនបានគិតគូរដល់ពួកយើង ខណៈយើងកំពុងបាត់បង់អ្វីៗទាំងអស់ ចំណែកច្បាប់នានាការពារតែពួកអ្នកមាន ហើយបណ្ដោយឲ្យប្រជាជនគ្មានអីទាំងអស់។
បណ្ដាប៉ង់កាតសេសេរបរិហារច្បាប់ព្រហ្មទណ្ឌពីការប្រមាថ ដែលការពារព្រះមហាក្សត្រ មហាវេជ្ជរ៉ាឡុងកនជាអ្នកមាននិងប្រឆាំងរាល់រូបភាពនៃការរិះគន់។ ពួកបាតុករស្លៀកពាក់ឯកសណ្ឋានពណ៌ខ្លៅ យកគំរូតាមបាតុករ ស្និទ្ធប្រជាធិបតេយ្យក្រុងហុងកុង។ ប៉ូលិសច្រើនរយនាក់ប៉ុនប៉ងរាំងខ្ទប់ច្រកចូល ទៅកាន់វិមានប្រជាធិបតេយ្យ ហើយកើតមានការប៉ះទង្គិចគ្នា ពេលពួកបាតុករបានសម្រុកទម្លុះរបាំងដែក និងនាំគ្នាសម្រុកទម្លុះរបាំងប៉ូលិស ដើម្បីទៅប្រមូលផ្ដុំគ្នានៅមុខវិមាននោះ ដែលកសាងឡើង ដើម្បីរំឭកដល់បដិវត្តន៍ឆ្នាំ១៩៣២ ជាប្រភពនាំឲ្យមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
បាតុកម្មថ្ងៃទី១៨កក្កដាអាចជាបាតុកម្មដ៏ធំធំនៅថៃ ចាប់តាំងពីរដ្ឋប្រហាររបស់ឧត្ដមសេនីយប្រាយុទ្ធចាន់អូចាពីឆ្នាំ២០១៤ ហើយនៅតែកាន់អំណាច ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីឆ្នាំ២០១៩។ បណ្ដាមេដឹកនាំនៃចលនាតវ៉ានោះគូសបញ្ជាក់ថា សកម្មភាពរបស់ពួកគេដែលរៀបចំឡើង តាមបណ្ដាញសង្គមសម្ដែងរាល់ថ្ងៃពីការមិនសប្បាយចិត្តរបស់ពួកគេចំពោះរដ្ឋាភិបាល។
សេដ្ឋកិច្ចថៃអាចធ្លាក់ចុះដល់១០%ក្នុងឆ្នាំ២០២០ ដោយសារការឆ្លងរាលដាលនៃវីរុស ជាមួយការប៉ះពាល់ធ្ងន់ធ្ងរបំផុត ដល់ផ្នែកទេសចរណ៍របស់ប្រទេសព្រមទាំងការនាំចេញ ប៉ះពាល់ជាពិសេសដល់អ្នកមានចំណូលកម្រិតមធ្យមនិងកម្រិតទាប។ យោងតាមការព្យាករណ៍ថានិស្សិតច្រើនរយពាន់នាក់ នឹងគ្មានការងារធ្វើក្រោយពួកគេបញ្ចប់ការសិក្សានាខែកញ្ញាខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព