Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លិប Verona បានខ្ចីជើងខ្សែបម្រើ Benassi ពីក្លិប Fiorentina មួយរដូវកាល

ក្លិប Hellas Verona បានចុះហត្ថលេខាយកខ្សែបម្រើ Marco Benassi ពីក្លិប Fiorentina ដោយចុះកុងត្រារយៈពេលមួយឆ្នាំ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់ផងដែរ។

ខ្សែបម្រើវ័យ ២៦ ឆ្នាំខាងលើបានបង្ហាញខ្លួនចំនួន ១៨ ប្រកួត នៅក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន។ រូបគេបានផ្លាស់មក Fiorentina ជាង ៣ រដូវកាលមកហើយ ក្រោយផ្ទេរចេញពី Torino កាលពីឆ្នាំ២០១៧ ហើយបានបង្ហាញខ្លួនសរុបចំនួន ៨៥ ប្រកួត ទាត់បញ្ចូលទី ១៣ គ្រាប់ផងដែរ។

ក្លិប Fiorentina បានសរសេរនៅក្នុងសេចក្តីប្រកាសមួយថា “Hellas Verona FC ឈានដល់ការចុះហត្ថលេខាខ្ចីជើងខ្សែបម្រើ Marco Benassi មួយរដូវកាល ហើយក៏អាចមានជម្រើសផ្តាច់កុងត្រាផងដែរនៅថ្ងៃអនាគត”៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9687104