Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Barcelona ដាក់គោលដៅផ្ទេរ Salah ពីក្លិប Liverpool

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា បានដាក់គោលដៅនាំយកខ្សែបម្រើប្រយុទ្ធ Mohamed Salah របស់ក្លិបហង្សក្រហម Liverpool។

Salah ធ្វើបានយ៉ាងល្អក្នុងការចាប់ផ្តើមរដូវកាលដំបូងនៅក្របខ័ណ្ឌ English Premier League ដោយអាចទាត់បញ្ចូលទី ៣ គ្រាប់ ក្នុងជ័យជម្នះ ៤-៣ លើក្រុម Leeds United កាលពីថ្ងៃសៅរ៍។

យោងតាមការសែត Express បានឱ្យដឹងថា ក្លិប Barcelona មានគោលបំណងចុះហត្ថលេខាផ្ទេរ Salah ពីហង្សក្រហម Liverpool នៅរដូវក្តៅនេះ។ ចាប់តាំងពីលោក Ronald Koeman បានមកទទួលបន្ទុកនៅទឹកដី Camp Nou មក គ្រូបង្វឹករូបនេះត្រូវបានគេមើលឃើញថា កំពុងចាប់អារម្មណ៍នាំយកខ្សែប្រយុទ្ធ Memphis Depay ពីក្លិប Lyon រួមទាំង Salah ម្នាក់ផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9686962