Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវការ! AC Milan សម្រេចទិញខ្សែប្រយុទ្ធ Rebic ផ្តាច់កុងត្រាពីក្លិប Frankfurt

ក្លិប AC Milan ឈានដល់ការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Ante Rebic ពីក្លិប Eintracht Frankfurt ជាផ្លូវការ ដោយចុះកុងត្រារយៈពេល ៥ ឆ្នាំ។

ក្រោយខ្ចីជើងបានមួយរដូវកាល ក្លិប Milan ក៏សម្រេចទិញផ្តាច់កុងត្រារបស់ខ្សែប្រយុទ្ធខាងលើដែលនៅសេសសល់ជាមួយនឹង Frankfurt ដោយគោរពទៅតាមលក្ខខណ្ឌកាលពីឆ្នាំមុនថា ប្រសិនបើក្លិបមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាកររូបនេះជាកម្មសិទ្ធ នោះក្លិបអាចមានជម្រើសទិញផ្តាច់។

ខ្សែប្រយុទ្ធ Rebic រកបាន ១២ គ្រាប់ កាលពីរដូវកាលមុន នៅក្របខ័ណ្ឌ Serie A ក្នុងការបង្ហាញខ្លួនចំនួន ៣០ ប្រកួត ជាមួយក្លិប Milan។

គួរបញ្ជាក់ផងដែរថា មុននឹងផ្លាស់ទៅ Frankfurt ខ្សែប្រយុទ្ធសញ្ជាតិក្រូអាតរូបនេះ ធ្លាប់លេងនៅក្លិប Fiorentina ក្នុងអំឡុងឆ្នាំ២០១៣ ដល់ ២០១៨ ហើយក្រោយមករូបគេបានផ្លាស់ទៅអាល្លឺម៉ង់ក្នុងតម្លៃខ្លួនត្រឹមតែ ២ លានអឺរ៉ូប៉ុណ្ណោះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព​​​​​​​​​៖ football-italia

from: https://tnaot.com/km/m/detail/article/9686856