ក្រុមកាំភ្លើងធំ Arsenal ធ្វើបានយ៉ាងល្អនាថ្ងៃបើកឆាកដំបូងរដូវកាលថ្មី ២០២០-២០២១ នេះដោយទទួលបានជ័យជម្នះលើក្រុម Fulhamក្នុងលទ្ធផល ៣ទល់នឹង០។
បើឆាកភ្លាមនៅនាទីទី៨ Lacazetteខ្សែប្រយុទ្ធបារាំងបានដាក់មួយគ្រាប់បន្ទាប់ពីផ្លាតដៃអ្នកចាំទីFulham ក្រោយការស៊ុតរបស់ Willian។ ចូលដល់តង់ទី២ Arsenal ដាក់២គ្រាប់ទៀត ដែលតែតចូលដោយកីឡាករចំណូលថ្មី ខ្សែការពារ Gabrielនិងចុងក្រោយ Aubameyang ដាក់មួយគ្រាប់ទៀត ធ្វើអោយលទ្ធផល Arsenal យកជ័យជម្នះលើក្រុម Fulhamក្នុងលទ្ធផល ៣ទល់នឹង០។
គួរបញ្ជាក់ផងដែរថា Willian ដែល Arsenal ទើបទិញបាន Chelsea រដូវក្តៅនេះធ្វើបានយ៉ាងល្អ ដោយរូបគេផ្ទាល់ជាអ្នកបញ្ជូនបាល់ស៊ុតទីគ្រាប់ទី ២ និងទី៣ អោយ Arsenal ។
ប្រភព៖ Goal