
ក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League រដូវកាលមុនបានបើកពហុកីឡាដ្ឋាន Anfield របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ ដែលជាក្រុមទើបឡើងពីChampionship រដូវកាលនេះ ក្នុងថ្ងៃបើកឆាកដំបូង English Premier League។
ជាលទ្ធផល Liverpool បានយកឈ្នះ Leeds United ក្នុងលទ្ធផល ៤ទល់នឹង ៣ ដោយ ៤គ្រាប់របស់ Liverpool រកបានដោយ Mohamed Salah ចំនួន៣គ្រាប់ ដែល២គ្រាប់ជាបាល់ពិន័យ១១ម៉ែត្រ។ ឯ Leeds វិញស៊ុតចូលដោយកីឡាករ Harrison កីឡាករ Bamford និង Mateusz Klich។
គួរបញ្ជាក់ផងដែរថា នេះគឺជាលទ្ធផលមួយដ៏គួរភ្ញាក់ផ្អើល ដោយ Leeds United ជាក្រុមទើបឡើងពីលីគក្រោមអាចទម្លាយសំណាញ់ទីម្ចាស់ពានPremier League រហូតដល់៣គ្រាប់ ដែលនេះបង្ហាញអោយឃើញអំពី សក្តានុពលរបស់ Leeds United ថានឹងអាចបន្តលេង Premier League ទៀតនារដូវកាលក្រោយ។
ប្រភព៖ Goal