Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដើមកញ្ឆា ៥៥៣០ដើម ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកវាលវែងចុះបង្ក្រាបនិងកម្ទេចចោល

យោងតាមបទបញ្ជា​ លោក​ឧត្ដមសេនីយ៍​ទោ​ សារុន​ ចាន់ធី​ ស្នងការនគរបាលខេត្តពោធិ៍សាត់​ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០​ ​លោកវរសេនីយ៍ឯក​ ធាង​ ឡេង​ ​បានដឹកនាំកម្លាំង​អធិការ​ស្រុកនិងកម្លាំងប៉ុស្តិ៍អន្លង់រាប​សហការ​ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក​សរុប​៣៤​នាក់​ចុះ​បង្រ្កាប​ទីតាំង​ដាំដុះ​ដើមកញ្ឆា ដោយ​ខុស​ច្បាប់​ លើផ្ទៃដី២ហិកតានៅចំណុច​ជ្រលងភ្នំ​អូរ​៧០​ ស្ថិត​ក្នុង​ភូមិ​ដីក្រហម​ ឃុំ​អន្លង់រាប​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​ ​ ជាភូមិសាស្រ្តសំបូរទៅដោយភ្នំ​ ផ្លូវលំបាកមានចម្ងាយ៣០គីឡូ​ម៉ែត្រចេញពីផ្លូវជាតិលេខ៥៥ ទើបសមត្ថកិច្ចយើងចាប់មុខសញ្ញាមិនបាន​ ហើយបានដុតកម្ទេចចោលដើមកញ្ឆាចំនួន​ ៥៥៣០​ដើម រួមនិងខ្ទមចាំចំការ​ ។

from: https://tnaot.com/km/m/detail/article/9503384