ទម្រង់លេងរបស់ក្លឹបវ័យចំណាស់ AC Milan មានការហក់ឡើងយ៉ាងខ្លាំង ក្រោយការប្រកួតត្រឡប់មកវិញ ដោយបានយកឈ្នះជាបន្តបន្ទាប់ ក្នុងនោះក៏មានជ័យជម្នះលើក្លឹបកំពូលតារាង Juventusផងដែរ។
យប់មិញនេះក៏មិនខុសគ្នាដែរ AC Milan បានបើកកីឡាដ្ឋាន San Siro របស់ខ្លួនទទួលស្វាគមន៍ភ្ញៀវ Bologna។ ក្រុមម្ចាស់ផ្ទះមិនសំចៃជើង បានធ្វើការវាយសម្រុកខ្លាំងរហូតសម្រេចបានចំនួន ៥ គ្រាប់។ ឯក្រុម Bologna ក៏បានវាយវិញបាន១គ្រាប់ ធ្វើអោយលទ្ធផលចុងក្រោយ AC Milan យកឈ្នះក្នុងលទ្ធផល 5ទល់នឹង1។
គួរបញ្ជាក់ផងដែរថា AC Milan មានទម្រង់លេងដ៏អស្ចារ្យ ដោយ ៨ប្រកួតចុងក្រោយ ពួកគេយកឈ្នះបាន ៦ប្រកួត និងស្មើ២ ប្រកួតប៉ុណ្ណោះ ស៊ុតបញ្ចូលទីបាន ២៥ គ្រាប់ និងអោយគេស៊ុតចូលទីខ្លួនត្រឹម ៩គ្រាប់។
ប្រភព៖ Livescore