Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំងឺកូវីដ១៩ជាសះស្បើយវិញ៣នាក់កាលពីម្សិលមិញ

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ចំនួន៣នាក់បានជាសះស្បើយវិញកាលពីម្សិលមិញ។  នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០នេះ។

អ្នកជាសះស្បើយទាំង៣នាក់នោះ ជាបុរសខ្មែរមានអាយុ ២១ ឆ្នាំចំនួន២នាក់ ម្នាក់មានអាសយដ្ឋាននៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ ម្នាក់ទៀត នៅភូមិឃុំច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រីឯម្នាក់ទៀតមានអាយុ ៣០ឆ្នាំ អាសយដ្ឋាន នៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា បុរសទាំង៣នាក់ នេះជាអ្នកធ្វើដំណើរតាមជើងហោះយើរមកពីប្រទេស អារ៉ាប់ប៊ីសាអូឌីត ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែកក្កដានេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ សរុបទាំងអស់ ១៧១នាក់ ​ក្នុងនោះអ្នកជាសះស្បើយពីកូវីដ១៩សរុបទាំងអស់ ១៣៦នាក់ អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់ អ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិក ចំនួន២នាក់ ជាជនជាតិអាមេរិក ៕ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9503143