ភ្នំពេញ្ :បុរសម្នាក់បើករថយន្តលឿន ខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់។
ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១១ និង ២០នាទីយប់ ថ្ងៃទី១៨ ខែ កក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ក្នុងសង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានដឹងថាដំបូងឡើយ គេឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AG-4632បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនស្រាបមកដល់កន្លែងកើតហេតុ។
យម្ចាស់ងងុយដេកទើប រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះ ចែកទ្រូងផ្លូវបាក់អស់៣កង់ចំណែករថយន្តខ្ទេចមួយកំណាត់មុខទៅមុខលែងរួច សំណាងល្អជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមិនបណ្ដាលឲ្យមានអ្នករបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែង កើតហេតុបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ផេងភាព