Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សារមន្ទីរវិមានសុខា ជ្រុងមួយនៃអតីតកាល

ទោះបីជាទើបតែបើកថ្មីៗ ប៉ុន្តែវត្ថុចាស់ៗនៅទីនេះ នឹងនាំអារម្មណ៍អ្នកទស្សនាទាំងអស់ទៅកាន់អតីតកាលមួយដែលមិនឆ្ងាយប៉ុន្មានពីយើង។​ កង់​ ម៉ូតូ ឡាន ម៉ាស៊ីនថត ទូរស័ព្ទ នាឡិកា ឧបករណ៍ភ្លេង និង វត្ថុប្រើប្រាស់ចាស់ៗជាច្រើន ត្រូវបានប្រមូល​ មកដាក់តាំងយ៉ាងគួរអោយចាប់អារម្មណ៍ នៅក្នុងផ្ទះវិឡាម៉ូតជំនាន់បារាំង មួយនេះ។​ សារមន្ទីរនេះទើបតែបើដំណើរការនៅថ្ងៃទី 17 ខែ សីហា ឆ្នាំ 2020 នេះឯង។ តាឆ្កួត ដែលជាម្ចាស់សារមន្ទីនេះ បានចំនាយពេលប្រមាណ 22 ​ឆ្នាំ (គាត់ចាប់ផ្តើមប្រមូលរបស់ចាស់ៗតាំងពីឆ្នាំ 1998) ដើម្បីប្រមូលរបស់ចាស់ៗទាំងនេះ ពីឈ្មួញនានា ទាំងក្នុងនិងក្រៅប្រទេស។ វត្ថុចំណាស់ខ្លះមានរឿងរ៉ាវដ៏គួរអោយចាប់អារម្មណ៍ជាច្រើន ដែលវាពិតជាកន្លែងដ៏ពិសេសមួយសំរាប់អ្នកដែលចូលចិត្តរបស់ចាស់ៗបែប Vintage​ រឺ Collector ផ្សេងៗ ។ សំរាប់ដៀវដែលជាក្មេងជំនាន់ 90s នៅមានរបស់ខ្លះដែលកើតទាន់បានឃើញ តែមានរបស់ខ្លះគឺធ្លាប់បានតែឃើញក្នុងកុន រឺ ឯកសារចាស់ៗ ប៉ុន្តែវាកាន់តែពិសេសសំរាប់ ចាស់ៗដូចជាជំនាន់ម៉ាក់ រឺ ជីដូនជីតាយើង ដែលមាន​របស់ជាច្រើន នឹងរំលឹកឡើងវិញនូវ អតីតកាល និង ជីវិតរបស់ពួកគាត់នៅពេលនោះ​(It will reminds them about the good old days) ។​ ជាក់ស្តែង ពេលដៀវទៅទស្សនា បានជួបអុំស្រីម្នាក់​ អាយុប្រហែល60​ប្លាយ ដែលកូនប្រុសគាត់នាំមកទស្សនា មើលទៅគាត់ដូចជារីករាយ និង រំភើបណាស់ពេលបានឃើញ នូវរបស់របរដែលមាននៅជំនាន់គាត់ ។​ ដូចនេះ ខ្ញុំគិតថានេះជាកន្លែងដ៏ល្អមួយសំរាប់នាំ ក្រុមគ្រួសារ ជាពិសេសចាស់ចាស់ និងខ្លួនឯងផ្ទាល់អោយបានឃើញ ពីវត្ថុចាស់ៗទាំងនោះ និង​បានរំលឹកក៏ដូចជាយល់ដឹងបន្ថែមពីអតីតកាល។ សំរាប់ក្មេងៗតូចៗវិញ ទីនេះក៏អាចបង្កើនការយល់ដឹង និង ឃើញពីភាពខុសគ្នា នៃការវិវត្តដ៏សម្បើមរបស់វត្ថុ ទាំងនោះផងដែរ។

ទីតាំង : សារមន្ទីរនេះងាយស្រួលរកទេ យើងអាចជិះតាមផ្លូវក្រោយពេទ្យជ័យវរ្ម័នទី 7 លុះហួសវត្តថ្មី (វត្តក្បាលខ្មោច)មួយផ្លូវ អ្នកនឹងឃើញផ្លាកសារមន្ទីរ បត់ឆ្វេង រឺ ស្វែងរកទីតាំង នៅលើ Google Map: https://bit.ly/329sGNf

ផ្សេងៗ​ : សារមន្ទីរនេះបើកជារៀងរាល់ថ្ងៃ ពីម៉ោង 7 ព្រឹក ដល់ 7ល្ងាច ដែលភ្ញៀវទេសចរណ៍ជាតិត្រូវទិញសំបុត្រចូលទស្សនា តំលៃ 4000 រៀលក្នុងមួយសំបុត្រ។​ ក្រៅពីនេះ ក៏មានហាងកាហ្វេសារមន្ទីរដែលនៅក្នុងនោះដែរ ដែលមានកន្លែងអង្គុរ និង លក់កាហ្វេ និង ភេសជ្ជៈផ្សេងៗជាមួយតំលៃ សមរម្យ និង ការរៀបចំស្អាតទាក់ភ្នែក។

ចំនាយពេលប៉ុន្មាននៅទីនោះ : ពី 1 ម៉ោងកន្លះ ទៅ 2 ម៉ោង  

សរុបមក សារមន្ទីរវត្ថុចាស់ៗមួយនេះ គឺជាគោលដៅទស្សនាថ្មីមួយដែល ដៀវចង់ណែនាំទៅអ្នកទាំងអស់គ្នា ទាំងមានរបស់មើលគួរអោយចាប់អារម្មណ៍ ទាំងនៅជិតក្រុង ។​ ម៉្យាងទៀតការទៅទស្សនារបស់យើងទាំងអស់គ្នា គឺជាការចូលរួមចំណែកលើកទឹកចិត្ត និង ការបង្ហាញនូវការអោយតំលៃទៅស្ថាបនិក ដែលគាត់ខំចំនាយពេល និង ធនធានរបស់ខ្លួនដើម្បីអោយកូនខ្មែរ ជាពិសេសក្មេងៗជំនាន់ក្រោយទាំងអស់គ្នាបានស្គាល់ និង ឃើញនូវវត្ថុចាស់ៗទាំងនេះ !

យ៉ាងណាដែរ ?​ អ្នកសៀមរាបបានទៅ ហើយ រឺ នៅ? អាចជួយ ផ្សព្វផ្សាយបន្ត ដើម្បីអោយអ្នកទាំងអស់គ្នាបានស្គាល់ និង ដឹងថាសៀមរាបមានកន្លែងទៅច្រើន ក្រៅពីប្រាសាទ និង Pub Street!

from: https://tnaot.com/km/m/detail/article/9683244