ខ្សែការពារ Chris Mepham របស់ក្រុម Bournemouth ត្រូវបានអវត្តមានអស់រយៈពេល ៦សប្តាហ៍បន្ទាប់ពីទទួលការវះកាត់ជង្គង់របស់គាត់ ។
កីឡាករអន្តរជាតិវេលស៍រូបនេះនឹងខកខានការប្រកួត ២ដងចុងក្រោយរបស់ក្រុម Bournemouth នៅរដូវកាលនេះ ដែលនឹងត្រូវប្រកួតជាមួយក្រុម Southampton និងក្រុម Everton ខណៈដែលក្រុម Bournemouth នេះកំពុងប្រជែងគ្នាដើម្បីទទួលបានពិន្ទុក្នុងការប្រកួតបន្ទាប់នៃក្របខ័ណ្ឌ Premier League នេះ ។
គួរបញ្ជាក់ដែរថា កីឡាករ Chris Mepham កំពុងរង់ចាំវះកាត់ជង្គង់របស់គាត់នៅមន្ទីរពេទ្យ ហើយត្រូវបានរំពឹងថាគាត់នឹងត្រូវអវត្តមានប្រហែល ៦សប្តាហ៍ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports