Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៧នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

​នៅថ្ងៃសៅរ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃ​អ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៧នាក់ ​ធ្វើឱ្យ​ចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៣ ២៤៦​នាក់។ ​គិតមកដល់ថ្ងៃនេះប្រទេសថៃមាន ៥៤​ថ្ងៃហើយដែលមិនមានអ្នកឆ្លងក្នុងតំបន់។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាពមេរោគកូវីដ១៩ បានមានប្រសាសន៍ថា ​អ្នកជំងឺថ្មីទាំង​៧នាក់ គឺជា​ជនជាតិថៃវិលត្រឡប់មកពីសហរដ្ឋអាមេរិកចំនួន២នាក់ មកពីប្រទេសបារ៉ែនចំនួនម្នាក់​ និងមកពីប្រទេសអេស៊ីបចំនួន៤នាក់។ ​​អ្នកជំងឹមកពីសហរដ្ឋអាមេរិក​មានអាយុ ៦៤ និង ៦៦ឆ្នាំបានមកដល់ប្រទេសថៃ​កាលពីថ្ងៃទី១១ ខែកក្កដាហើយបានធ្វើតេស្តវិជ្ជមានរយៈពេល ៥ថ្ងៃក្រោយ។ ​អ្នកជំងឺវិលត្រឡប់មកពីប្រទេសបារ៉ែនគឺជាបុគ្គលិកម្នាក់អាយុ ៣៥ឆ្នាំ និងបានមកដល់ប្រទេសថៃកាលពីថ្ងៃអាទិត្យហើយ​បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃពុធ​។ ​អ្នកជំងឺ ៤នាក់​ដែលមកពីប្រទេសអេស៊ីប គឺជានិស្សិតដែលមានអាយុចន្លោះពី ២០​ទៅ២៩ឆ្នាំ ​​បានមកដល់និងធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ​។ វេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា​ ​គិតមកដល់ថ្ងៃនេះប្រទេសថៃមានអ្នកជំងឺចំនួន ៣ ០៩៦នាក់ បាន​ជាសះស្បើយ និងបន្សល់ទុកអ្នកជំងឺ ចំនួន ៩២នាក់ ​ឱ្យបន្តសម្រាកក្នុងមន្ទីរពេទ្យ រីឯអ្នកស្លាប់នៅ​រក្សាចំនួន ៥៨នាក់ដដែល។ ​

រូបតំណាង

អ្នកឆ្លងមេរោគកូវីដ១៩ សរុបនៅ​ទូទាំងពិភពលោកមានចំនួនសរុប ១៤.១៨លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៩៩ ៣៣៩នាក់ ​។ ​សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ៣.៨លាននាក់ និងមានអ្នកស្លាប់ សរុបចំនួន ១៤២ ០៦៤នាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី២ ​មាន​អ្នកឆ្លងសរុបចំនួន ២លាន​នាក់ និងមានអ្នកស្លាប់ ៧៧ ៩៣២នាក់។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១០១។ យោងតាមទិន្នន័យប្រចាំថ្ងៃរបស់អាកាសយានដ្ឋាន​ Suvarnabhumi បានឱ្យដឹងថាជនជាតិថៃចំនួន ៤០នាក់ដែលវិលត្រឡប់មកពីប្រទេសចំនួនបួន​មានអាការគ្រុនក្តៅខ្លាំងនៅពេលពួកគេមកដល់ប្រទេសថៃកាលពីថ្ងៃសុក្រ។ ពួកគេស្ថិតក្នុងចំណោម​អ្នកដំណើរចំនួន ៦០០នាក់ ត្រឡប់មកពីប្រទេស​អេស៊ីប សិង្ហបុរី មីយ៉ាន់ម៉ា និងកូរ៉េខាងត្បូង​៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9500959