Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គន្លឹះ Download វីដេអូពី Facebook លើ iPhone និង iPad

ជាធម្មតាពេលដែលយើងអូសកាត់វីដេអូសំណើច ឬវីដេអូគួរឲ្យចាប់អារម្មណ៍ណាមួយពេលខ្លះយើងចង់ដោនឡតទុកក្នុងស្មាតហ្វូន ហើយទុកមើលវានៅពេលក្រោយដោយពុំបាច់ចាំប្រើអ៊ីនធឺណេត ឬទុកសម្រាប់យកទៅប្រាប់មិត្តភក្តិ ឬក្រុមហ៊ុនគ្រួសារ។

ហើយដោយសារតែ Facebook ឥតមានមុខងារឲ្យយើងអាចដោនឡតវីដេអូដោយផ្ទាល់បាន ដូច្នេះយើងត្រូវពឹងផ្នែកលើវិធីសាស្ត្រផ្សេងទៀតដើម្បីទាញយករាល់វីដេអូដែលយើងចង់បានលើ iPhone/ iPad។

ខាងក្រោមនេះជាវិធីប្រើក្នុងការទាញយកវីដេអូពី Facebook លើ iPhone/ iPad ដោយប្រើ Shortcuts៖

ជាដំបូងត្រូវប្រាកដចិត្តថាអ្នកបានយល់ព្រម(Allowed) ក្នុងការបន្ថែម untrusted shortcuts លើស្មាតហ្វូនសិនដោយចូលទៅកាន់ Settings > Shortcuts > ចុចបើក Allow Untrusted Shortcuts។

១. រួចចុចទទួល Social Media Downloader shortcut ពីខ្សែភ្ជាប់នេះ ហើយបើកកម្មវិធី Shortcuts ដោយចុចលើ Open។

២. អូសចុះក្រោមទៅរក Add Shortcute ដែលបង្ហាញលើអេក្រង់ ហើយចុចលើ Add Untrusted Shortcut។

៣. បើក Facebook រកវីដេអូដែលចង់ទាញយក (ត្រូវប្រាកដចិត្តថាវាជាវីដេអូជាទូទៅមិនមែនវីដេអូដែលគេក្នុងក្រុមដាក់ជាសំងាត់)។

៤. បន្ទាប់មកគ្រាន់តែ Copy Link របស់វីដេអូ (ចុចលើកន្លែង Share ជ្រើសយក Copy Link) ឬចុចលើ Share រួចយក More Options…> Copy)។

៥. រួចត្រឡប់ទៅបើក Shortcuts ចុចលើ My Shortcuts។ បន្ទាប់មកចុចលើ Social Media Downloader។

៦. ចុចលើ OK ជ្រើសយក Facebook ។

៧. ជ្រើសរើសគុណភាពវីដេអូដែលអ្នកចង់បាន HD ឬ SD បើសិនជាវាសួរ ហើយចុច OK ។

៨. នៅពេលវីដេអូត្រូវបានទាញយករួចវានឹងលោតដំណឹងជូន ហើយអ្នកគ្រាន់តែចូលទៅកម្មវិធីរូបថតដើម្បីស្វែងរកវាជាការស្រេច។

ចំណាំ៖ នៅត្រង់ចំទី ៤ នៅពេលអូសចុះក្រោមហើយចុចលើ Social Media Downloader បន្តទៅជំហ៊ានបន្ទាប់ពេលខ្លះអាចនឹងមានការ Error ខ្លះ។

ដើម្បីបានព័ត៌មានពីហ្គេម គន្លឹះនិងតិចនិកពីបច្ចេកវិទ្យាទំនើបៗ កុំភ្លេចធ្វើតាមការណែនាំដូចរូបលើ ហើយលោកអ្នកមិនទាន់មានកម្មវិធី Tnaot App សូមដោនឡតដាក់ទូរសព្ទដើម្បីបានតាមដានទំព័រ Tech Nowadays បានទាន់ចិត្ត។

ប្រែសម្រួល៖ រីតា

from: https://tnaot.com/km/m/detail/article/9500819