Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

១​គ្រួសារ​ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់ តែ​បែរជា​អកុសល​កូន​តូច​​ម្នាក់

ខេត្តសៀមរាប ៖ មួយ​គ្រួសារ​ជិះ​ម៉ូតូ​គ្នា​៤​នាក់​ស្រប​ទិស​គ្នា​បម្រុង​ឆ្លងផ្លូវ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ខណៈ​រថយន្ត​បើក​លឿន​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​កូនស្រី​អាយុ​៦​ខែ​ម្នាក់ និង​របួសធ្ងន់​ស្រាល​៣​នាក់ គួរ​រន្ធត់​បង្ក​ភ្ញាក់ផ្អើល​នាំ​គ្នា​ឈប់​មើល​ពេញ​ផ្លូវ ខណៈ​ពេល​នោះ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត​ទាំង​មនុស្ស ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គួរ​ឱ្យ​រន្ធត់​នោះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧ និង​១០​នាទី​ល្ងាច ស្ថិត​នៅ​ចន្លោះ​បង្គោល​គីឡូ​លេខ ៣៩៧,៣៩៨ ក្នុងភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប លើ​ផ្លូវជាតិ​លេខ ៦ រវាង​រថយន្ត និង​ម៉ូតូ ។

បើ​តាម​ការ​ឱ្យ​ពី​លោក​វរសេនីយ៍ឯក លឹ​ម សម្បត្តិ អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា នៅ​ស្រុក​ប្រាសាទបាគង មាន​រថយន្ត​ម៉ាក លុ​ច​ស៊ី​ស Ls460 ពណ៌​ស​ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ 2X3995 ក្នុង​បើកបរ​ដោយ​ឈ្មោះ ហេង សេង​ហាំ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​បើកបរ​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​មាន​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត ប្រុស​ស្រី​ចំនួន​៥​នាក់ ប៉ះទង្គិច ទៅ​នឹង​ម៉ូតូ​មួយ​គ្រឿង ម៉ាក​វេ​វ​សេ​១១០ ពណ៌​ក្រហម​ពាក់​ផ្លា​ក​លេខ​សៀមរាប 1D 42 91 បើកបរ​ដោយ​ឈ្មោះ ស៊ឹ​ម ពេជ្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​របួសស្រាល​) ដែល​បើកបរ​ដឹក​ប្រពន្ធ​និង​កូន ស្រី ចំនួន​២​នាក់​ទៀត ក្នុង​នោះ​មានះ ១ -​ប្រពន្ធ​ឈ្មោះ តា​យ តាន់ អាយុ ៣៦​ឆ្នាំ​(​របួសស្រាល​)​។ ២ – កូន ឈ្មោះ ពេជ្រ មូ​និ​កា ភេទ​ស្រី​អាយុ​៦​ខែ (​ស្លាប់​)​។ ៣ -​ឈ្មោះ ពេជ្រ មូលី​កុ​ដ្ឋ ភេទ​ស្រី អាយុ ៦​ឆ្នាំ (​របួសធ្ងន់​) ជន​រង​គ្រោះ មួយ​គ្រួសារ​នេះ រស់នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្ត​សៀម រាប ។ បើកបរ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បំ​រ៉ុ​ង​ឆ្លង​ផ្ល​វ​ទៅ​ជើង ។

មូលហេតុ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​វាស់វែង រួច​ធ្វើការ​ឃាត់ខ្លួន អ្នកបើកបរ និង​រថយន្ត ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​មាន​របួសធ្ងន់​ផង​នោះ​ទើប​កម្លាំង​ជំនាញ​បាន​ដឹក​យក​មក​ព្យាបាល និង​ការពារ​នៅ គ្លីនិក​ឯកជន​មួយ​នៅ ពី​ខាងកើត​ភោជនីយដ្ឋាន អា​ប៉ូ​ឡូ​ប្លា​ផ្សារ ។

បច្ចុប្បន្ន សព​កូន​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរ​នៃ​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅផ្ទះ ។ ចំណែក កូនស្រី ច្បង និង​ឪពុក​ម្តាយ ដែល​រង​របួសធ្ងន់​ស្រាល ព្រមទាំង​តៃកុង​រថយន្ត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ដោយ​មានការ​ការពារ​ពី​កម្លាំង​សមត្ថកិច្ច​ផង​ដែរ ។ រីឯ​រថយន្ត និង​ម៉ូតូ​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ 

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9683009