Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំនាញ​ដឹកនាំ​ដែល​នឹង​មាន​តម្រូវការ​ខ្ពស់​បន្ទាប់​ពី​កូ​វី​ដ ១៩

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​ផ្លាស់​ប្តូរជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជុំវិញ​ពិភពលោក ហើយ​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ថ្មី​នេះ អ្នកដឹកនាំ​អាជីវកម្ម​ក៏​ត្រូវការ​ការ​ណែនាំ​ដើម្បី​សម្រប​ខ្លួន​ដែរ​។

កូ​វី​ដ ១៩ ប្រៀប​បានជា​ឱកាសល្អ​មួយ​សម្រាប់​ស្ថាប័ន​ការងារ​គ្រប់កន្លែង​ចាប់ផ្តើម​សារ​ជា​ថ្មី​ដើម្បី​ពង្រឹង​ដល់​ដំណើរការ និង​គោលដៅ​ដែល​ពួក​គេ​ចង់​សម្រេច​។ ខាងក្រោម​គឺជា​ជំនាញ​ដឹកនាំ​សំខាន់​ៗ​ដែល​នឹង​មាន​តម្រូវការ​ខ្ពស់​បន្ទាប់​ពី​កូ​វី​ដ ១៩ ត្រូវ​បាន​កម្ចាត់​។

១. ការ​រៀបចំ​ក្រុមការងារ

ការ​មាន​ម៉ោង​ធ្វើការ​នៅ​ការិយាល័យ​ពី​ព្រឹក​ដល់​ល្ងាច​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​បន្ទាប់​ពី​នេះ ហើយ​ស្ថាប័ន​ការងារ​ជា​ច្រើន​នឹង​ចាប់ផ្តើម​ឲ្យ​តម្លៃ​លើ​ការ​ផ្តល់​ភាព​បត់បែន​ដល់​បុគ្គលិក​ក្នុង​ការ​ប្រកបការងារ​របស់​ពួក​គេ​ដោយ​ការ​ធ្វើការ​ពី​ចម្ងាយ​ជាដើម​។ ក្នុង​ស្ថាន​ការ​នេះ អ្នកដឹកនាំ​ក្រុម​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ក្រុម​ពី​ចម្ងាយ​ផង​ដែរ​។

ជំនាញ​ផ្សេង​ៗ​ដែល​អ្នកដឹកនាំ​ក្រុម​ត្រូវ​រៀនមាន​ដូច​ជា ការ​ទំនាក់ទំនង​ដែល​មាន​ប្រសិទ្ធិ​ភាព ការ​កសាង​ទំនាក់ទំនង​ផ្ទាល់ខ្លួន និង​ការ​រៀបចំ​កិច្ចប្រជុំ​អន​ឡាញ​ជាដើម​។

២. ការ​បត់បែន

ប្រសិនបើ​មិន​មាន​វ៉ាក់សាំង​ទេ ចំនួន​មនុស្ស​ដែល​ឆ្លង​កូ​វី​ដ ១៩ នៅ​តែ​កើត​មាន​ឡើង​រហូត​ដែរ ដូច្នេះ​អ្នកដឹកនាំ​ក្រុម​ត្រូវ​តែ​មាន​ភាព​បត់បែន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ក្នុង​ប្រទេស និង​ក្នុង​តំបន់​។ ដើម្បី​ជួយ​ឲ្យ​អ្នកធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ក្នុង​កំឡុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ អ្នក​គួរតែ​ពង្រឹងសមត្ថភាព​ផ្នែក​វិភាគ​ទិន្នន័យ​ដើម្បី​អាច​មើល​ទិន្នន័យ​ដោយ​មិន​លំអៀង​។

៣. ការ​យល់​ដឹង​ពី​បរិស្ថាន​ការងារ

បច្ចុប្បន្ន​នេះ​ជា​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​ស្ត្រេ​ស​ទាំងអស់​គ្នា ហើយ​អ្នកដឹកនាំ​ក្រុម​ត្រូវ​តែ​ដឹង​ពី​ចំណុច​នេះ​ដើម្បី​អាច​ដឹកនាំ​ក្រុម​បាន​ល្អ​។ អ្វី​ដែល​អ្នក​ត្រូវ​ផ្តល់​តម្លៃ​លើ​គឺ​ការ​យល់ចិត្ត​សមាជិក​ក្រុម​ដទៃ និង​ការ​ជំរុញ​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​ ៕ ផ្ដល់សិទិ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9500721