Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងឡានដឹកទឹកនិងម៉ូតូធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ

 ក្រុង Pattaya ៖ មានបុរសម្នាក់​​​បាន​ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបើកម៉ូតូទៅបុកពីក្រោយរថយន្តដឹកទឹកនៅទីក្រុង Pattaya កាលពី​ថ្ងៃសុក្រ។

លោកអនុសេនីយ៍ឯក Chanan Kasetbua មន្ត្រី​ប៉ូលិសក្រុង Pattaya ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះនៅវេលាម៉ោង ១ និង ៣០នាទី​អធ្រាត្រនៅចំណុចផ្លូវប្រសព្វ Chaiyapruek ។ ប៉ូលិស និងក្រុមការងារកាសែត The Pattaya News បានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព​ដែលមានឈ្មោះលោក​ Kittipan Duangrassamee​ អាយុ ២២ឆ្នាំ ដេកស្លាប់នៅលើផ្លូវដោយមាន​របួសជាច្រើន​កន្លែង​។ នៅក្បែរនោះបុគ្គលិក​សង្គ្រោះបន្ទាន់បានរកឃើញម៉ូតូដែលខូចខាតរបស់ជនរងគ្រោះដែលនៅ​ជាប់ពីក្រោយឡានដឹកទឹកដោយសារកម្លាំងបុកខ្លាំងពេក។ អ្នកបើករថយន្តដឹកទឹកគឺលោក​ Poomipat Chaichana អាយុ ២១ឆ្នាំ ​បានរង់ចាំមន្ត្រីប៉ូលិសក្រុង Pattaya ​នៅនឹងកន្លែងកើតហេតុតែម្តងក្រោយមានគ្រោះថ្នាក់បានកើតឡើង។

លោក Poomipat បានប្រាប់ប៉ូលិស​ថារថយន្តដឹកទឹករបស់គាត់កំពុងរង់ចាំភ្លើងស្តុប​នៅចំណុចផ្លូវប្រសព្វ Chaiyapruek ​។​ លោកអះអាងថាម៉ូតូរបស់ជនរងគ្រោះបានជ្រុលទៅបុកពីក្រោយរថយន្តរបស់គាត់ក្នុងល្បឿនលឿន​ ហើយលោកមិនមានចេតនាឱ្យកើតមានហេតុការណ៍នេះទេ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសនឹងបន្តស៊ើបរឿងក្តីមួយ​នេះដោយពិនិត្យកាមេរ៉ាសុវត្ថិភាពដើម្បីប្រមូលភស្តុតាង​​បន្ថែម៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9500647