Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្រេចកម្ពុជា ត្រូវបាននាំចេញទៅកាន់១៩ប្រទេស

គិតត្រឹមរយៈពេល១ថ្ងៃ កម្ពុជាបានធ្វើការនាំចេញម្រេច ទៅកាន់ប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វីស វៀតណាម អាមេរិច រុស្សី អង់គ្លេស ឥណ្ឌា បេឡារូស កូរ៉េ ឆេក ណូវែហ្សែឡង់ អូស្រ្តាលី ថៃ តៃវ៉ាក់ ស៊ុយអ៊ែត ក្នុងបរិមាណជិត៤សែនតោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីពេលថ្មីៗនេះ។

ជាមួយគ្នាផងដែរ ម្រេចមិនគ្រាន់តែជាគ្រឿងទេសក្តៅ ក្នុងការបន្ថែមរស់ជាតិម្ហូបកាន់តែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែម្រិចក៏មានសារះ​សំខាន់ ​សម្រាប់​សុខភាពមនុស្សគ្រប់រូបផងដែរ។

ក្នុងនោះម្រេចខ្មៅមានផ្ទុកនូវសារធាតុចិញ្ចឹម និងវីតាមីនដ៏ច្រើនដូចជា ៖ ជាតិដែក, ប៉ូតាស្យូម, កាល់​ស្យូម, ម៉ង់ហ្គាណែ, សាំង្កសី, សារធាតុក្រូមីញ៉ូម, វីតាមីនអេ និងស៊ី និងសារធាតុចិញ្ចឹមផ្សេងទៀត។ 

បន្ថែមពីនេះទៀត ម្រេចខ្មៅមិនត្រឹមតែមានសារធាតុចិញ្ចឹម និងវីតាមីនប៉ុណ្ណេះឡើយ ប៉ុន្តែវា​ក៏​មាន​គុណ​ប្រយោជន៍ចំពោះសុខភាពមនុស្សដែរដូចជា៖ ការប្រឆាំងនឹងដុំសាច់ ការកែសម្រួលប្រព័ន្ធ​រំលាយ​អា​ហារ​ឲ្យស្រួល និងល្អការជួយសម្រកទម្ងន់ ការជួយថែរក្សាស្បែកឲ្យល្អ ការជួយបង្ការសង្គ្រោះផ្លូវដង្ហើមការប្រឆាំងនឹងពពួកបាក់តេរី ការជួយសម្រួលឲ្យមុខងារ នៃការចងចាំល្អប្រសើរឡើង ការជួយកាត់​បន្ថយ​ហានិភ័យជំងឺដំបៅក្រពះ និងការបង្ការជំងឺហឺតជាដើម៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9682833