Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុន Tesla គ្រោងនឹងនាំចេញរថយន្ត Model 3 ផលិតនៅចិនទៅកាន់អាស៊ី និងអឺរ៉ុប

ក្រុមហ៊ុន Tesla TSLA.O គ្រោងនឹងនាំចេញរថយន្តModel 3 ដែលជាផលិតធ្វើឡើងក្នុងប្រទេសចិន ហើយនឹងត្រៀមចូលទៅកាន់ទីផ្សារអាស៊ី និងអឺរ៉ុបនាពេលខាងមុខនេះ។

គួរអោយដឹងផងដែរថា ក្រុមហ៊ុនផលិតឡានអូតូរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរការនៃការផលិតរថយន្តអគ្គិសនីម៉ូឌែល ៣ នេះពីរោងចក្ររបស់ខ្លួននៅស៊ាងហៃ កាលពីខែធ្នូមក។ ស្របពេលគ្នានេះដែរ ក្រុមហ៊ុនក៏មានផែនការដើម្បីលក់រថយន្តម៉ូឌែល ៣ នេះទៅកាន់ប្រទេសជប៉ុន និងហុងកុងផងដែរ។

ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើផ្សេងៗ លើការស្នើសុំឱ្យមានការអត្ថាធិប្បាយនោះឡើយ។

អ្វីដែលគួរអោយកត់់សម្គាល់នោះគឺថា បច្ចុប្បន្នក្រុមហ៊ុនអាមេរិកកំពុងពង្រីកសមត្ថភាពផលិតរបស់ខ្លួននៅក្នុងប្រទេសចិន។ ការបង្កើនការពង្រីកនេះ គឺដើម្បីផលិតរថយន្តម៉ូឌែល Y sports-utility vehicles (SUVs) ដែលគ្រោងនឹងបន្ថែមខ្សែដើម្បីបង្កើនកំលាំងសន្ទុះ និងម៉ូទ័រអេឡិចត្រិច ហើយរួមទាំងឧបករណ៍បញ្ជាម៉ូទ័រថែមទៀតផង៕

from: https://tnaot.com/km/m/detail/article/9682782