Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៣នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃសុក្ររដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ១៩ចំនួន ៣នាក់ ជា​ជនជាតិថៃត្រឡប់​មកពីប្រទេសស៊ូដង់​ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៣ ២៣៩នាក់។

មជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាពមេរោគកូវីដ១៩បាន​មានប្រសាសន៍ថា អ្នកជំងឺថ្មីទាំង ៣នាក់ ជាស្ត្រីដែលមានអាយុ ២២ឆ្នាំ ២៣ឆ្នាំ និង ២៨ឆ្នាំ ដែលបានមកដល់ប្រទេសថៃកាលពីថ្ងៃទី១០ ខែកក្កដា និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក​នៅខេត្ត​ Chon Buri។ ក្នុងចំណោមពួកគេមាន ២នាក់ ជានិស្សិតអាយុ ២២ និង ២៣ឆ្នាំ ​បានធ្វើតេស្តវិជ្ជមាន​កាលពីថ្ងៃអង្គារ​ ហើយអ្នកជំងឺថ្មីទី៣​ បានធ្វើតេស្តវិជ្ជមាន​កាលពីថ្ងៃពុធ។ វេជ្ជបណ្ឌិត Taweesilp បាន​មានប្រសាសន៍​ថា គិតមកដល់បច្ចុប្បន្នប្រជាជនថៃចំនួន ៤៥០នាក់ បានវិលត្រឡប់មកពីប្រទេសស៊ូដង់ ហើយក្នុងចំណោមពួកគេមាន ២១នាក់ បានឆ្លងមេរោគកូវីដ១៩។

រូបតំណាង

​​គិតមកដល់ថ្ងៃនេះប្រទេសថៃមានអ្នកជំងឺ ៣ ០៩៦នាក់ បានជាសះស្បើយឡើងវិញ​ ហើយបន្សល់ទុកអ្នកជំងឺចំនួន ៨៥នាក់​ ឱ្យនៅសម្រាក​ក្នុងមន្ទីរពេទ្យ ​រី​ឯអ្នកស្លាប់​នៅរក្សាចំនួន ៥៨នាក់ដដែល៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9500186