លោកវ៉ែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញផលិតផលកសិកម្មតែមួយថ្ងៃម្សិលមិញនេះ មានចំនួន ៤០ ៨៦៨ តោន។
ទន្ទឹមនឹងប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំជំរុញផលិតកម្មស្បៀងក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលស្បៀងងពីខាងក្រៅ ក្នុងដំណាក់កាល នៃការរីករាលដាលជាសកលនៃមេរោគកូវិដ ១៩ ក្រសួងបានកត់សំគាល់ឃើញថា មានបុគ្គលមួយចំនួនតូចបាននិងកំពុងគាំទ្រ បុគ្គលដែលធ្វើព្យុះភ្លៀង ដោយខិតខំរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារឈ្មួញមួយចំនួនតូច ក្នុងការនាំចូលផលិតផលកសិកម្មពីខាងក្រៅផងដែរ៕ ដោយ៖ ឃួន លក្ខិណា