ក្រុងពោធិ៍សាត់ ជាក្រុងមួយក្នុងចំណោមស្រុក ក្រុងទាំង០៧ របស់ខេត្តពោធិ៍សាត់ ដែលមុនឆ្នាំ២០០៩ ជាអតីតស្រុកសំពៅមាស រាជរដ្ឋាភិបាលបានកែសម្រួលព្រំប្រទល់រដ្ឋបាល និងប្តូរពីស្រុកសំពៅមាសទៅជា ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ តាមអនុក្រឹត្យលេខៈ ១៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៩។