ភ្នំពេញ៖ នារីដែលបានលោតទឹកសម្លាប់ខ្លួន ដែលល្បីពេញហ្វេសប៊ុកកន្លងទៅនេះ ពេលនេះត្រូវបានគេ ប្រទេះឃើញសាកសពអណ្តែតឡើង បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់នេះ សពនារីលោតទឹកត្រូវបានគេស្គាល់ថាមានឈ្មោះ ចាន់ ស្រីមាន អាយុ ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។
គួររម្លឹកផងដែរថា កាលពីម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិត នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីនារីរូបស្រស់ម្នាក់ មិនដឹងមានវិបត្តិអ្វីទេ បានសម្រេចចិត្តលោតទឹកទន្លេ ពីលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកនៅលើស្ពាន មានផ្កា១បាច់ និងស្បែកជើង១គូ តែប៉ុណ្ណោះ៕ ដោយ៖ហុង