Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធីសាស្ត្រ​សំខាន់​ដែល​មហាសេដ្ឋី​ធំ​ៗ​ប្រើ​ដើម្បី​ដឹកនាំ​ការ​ប្រជុំ​នីមួយ​ៗ

ការ​ចូលរួម​ប្រជុំ​ជា​ផ្នែក​មួយ​នៃ​ការងារ​គ្រប់​វិស័យ ប៉ុន្តែ​អ្នកដឹកនាំ​ក្នុង​វិស័យ​អាជីវកម្ម​មួយ​ចំនួន​គិត​ថា​វា​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា ។ ជា​ទូទៅ កិច្ចប្រជុំ​ដែល​មិន​ល្អជា​កិច្ចប្រជុំ​ដែល​មាន​បញ្ហា​ផ្នែក​របៀបវារៈ បទបញ្ជា និង​ការ​មាន​អ្នកចូលរួម​ច្រើន​ពេក ។

ក្រៅពី​ការ​មាន​សមត្ថភាព​ដឹកនាំ​អាជីវកម្ម​ហើយ មហាសេដ្ឋី​មួយ​ចំនួន​មាន​ជំនាញ​ក្នុង​ការ​ដឹកនាំ​កិច្ចប្រជុំ​ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ខាងក្រោម គឺជា​វិធីសាស្ត្រ​ដែល​ពួក​គេ​ប្រើ​ដើម្បី​សម្រេច​បាន​ចំណុច​នេះ​៖

១. លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ទាមទារ​ឲ្យ​មនុស្ស​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ

នាយក​ប្រតិបត្តិ​របស់ Tesla និង SpaceX រូប​នេះ​ទាមទារ​ខ្ពស់​ណាស់​ពី​អ្នក​ដែល​លោក​ធ្វើការ​ជាមួយ ។ លោក​ធ្លាប់​បញ្ឈប់​ការងារ​មនុស្ស​ជា​ច្រើន​ដែល​មិន​បាន​បញ្ចប់​កិច្ចការ​មុន​ពេល​កំណត់ ។ ដូច្នេះ អ្នក​ដែល​ចូលរួម​ប្រជុំ​ជាមួយ​លោក​ត្រូវ​តែ​ត្រៀមខ្លួន​បាន​ល្អ ។

លោក​ធ្លាប់​បាន​ប្រាប់​ឲ្យ​មនុស្ស​ដើរ​ចេញពី​អង្គប្រជុំ​ប្រសិនបើ​ពួក​គេ​មិន​មាន​តម្លៃ​អ្វី​ផ្តល់​ទៅ​អ្នកចូលរួម​ទេ ដែល​ធ្វើ​ឲ្យ​កិច្ចប្រជុំ​មាន​រយៈពេល​ខ្លី ។ លើស​ពី​នេះ​ទៅ​ទៀត លោក​មិន​ចូល​ចិត្ត​មានការ​ប្រជុំ​ច្រើន​ដង​ពេក​ទេ លុះត្រាតែ​មាន​កិច្ចការ​បន្ទាន់​ខ្លាំង ។

២. អ្នកស្រី ស្សឺ​លី សេន​ប៊ើ​ក (Sharyl Sandberg) គោរព​តាម​របៀបវារៈ

អ្នកស្រី​ចូល​ចិត្ត​កាន់​សៀវភៅ​កំណត់​ត្រា​មួយ​ជាប់​ខ្លួន​រាល់ពេល​មាន​កិច្ចប្រជុំ ។ កំណត់​ត្រា​នោះ​មាន​កត់​ជា​ចំណុច​សំខាន់​ៗ​ដែល​អ្នកស្រី​ចង់​លើក​ឡើង​មក​ពិភាក្សា និង​សកម្មភាព​ដែល​អ្នកស្រី​ចង់​មើលឃើញ ។ អ្នកស្រី​នឹង​ឆូត​វា​ចោល​ម្តង​មួយ​ៗ រ​ហួត​ដល់​អស់​អ្វី​ដែល​បាន​កត់​ក្នុង​សៀវភៅ​នោះ ។

៣. លោក​មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs) មិន​ចូល​ចិត្ត​ឲ្យ​មាន​អ្នកចូលរួម​ច្រើន​ទេ

លោក ចបស៍ បាន​ដឹកនាំ​ក្រុមហ៊ុន Apple ឲ្យ​ក្លាយជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ជាងគេ​លើ​លោក ។ លោក​បាន​ដឹកនាំ​ការ​ប្រជុំ​តូច​ៗ និង​មិន​ចូល​ចិត្តការ​ប្រជុំ​ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​ពេក​ទេ​ព្រោះ​មានគំនិត​ច្រើន​ពេក​ក្នុង​បន្ទប់​អាច​ធ្វើ​ឲ្យ​រឿង​ស្មុគស្មាញ ។

៤. លោក ចេ​រ៉ា​មី ស្តុ​ផល​មេន (Jeremy Stoppelman) ជួប​មនុស្ស​ម្នាក់​ម្តង

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Yelp នេះ​តែងតែ​ជួប​មនុស្ស​ដែល​ធ្វើការ​ក្រោម​លោក​ផ្ទាល់​ម្នាក់​ម្តង​ៗ​ជា​រៀង​រាល់​ស​ប្តា​ហ៍ ។ លោក​គិត​ថា​ការ​ស្តាប់​មនុស្ស និង​ស្តាប់​​ពី​បញ្ហា​របស់​ពួក​គេ​មិន​ថា​ជា​បញ្ហា​ផ្ទាល់ខ្លួន ឬ​ក្នុង​ការងារ​ទេ ជួយ​សម្រាយ​បញ្ហា​ស្មុគស្មាញ​ក្នុង​ស្ថាប័ន​ការងារ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9682590