កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលស្ថិតនៅក្នុងផលិតកម្មរស្មីហង្សមាស បាននិយាយទៅកាន់ស្វាមីក្នុងថ្ងៃកំណើតរបស់ខ្លួនយ៉ាងផ្អែមល្ហែមរហូតដល់ថ្នាក់មានអ្នកគាំទ្រជាច្រើនលួចច្រណែនផងដែរ។
យោងតាមគេហទំព័រផ្លូវការផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រីរូបនេះ បានធ្វើការបង្ហាញជាសាធារណៈថា« រីករាយថ្ងៃកំណើត Daddy សូមជូនពរបងឲ្យមានសេចក្តីសុខអោយច្រើនៗ មានសំណាងល្អក្នុងជីវិត សុខភាពល្អ ជាបង្អែកដ៏រឹងមាំ និងនៅក្បែរអូននិងកូនរហូត…! ទោះបីថ្ងៃនេះមិនមែនជាថ្ងៃខួបពិតប្រាកដតែ Mommy សុំយកថ្ងៃនេះជូនពរបងរាល់ឆ្នាំណា…! Happy birthday to you honey» ក្រោយពេលអ្នកគាំទ្រអានចប់ហើយ ពិតជារំភើបជំនួសស្វាមីរបស់នាងផងដែរ ក៏ព្រោះតែពាក្យដែលជូនពរមួយពិតជាអត្ថន័យពិសេស និងកក់ក្តៅមែនទែនមិនសរសើរមិនបាន។
គួរឲ្យដឹងផងដែរថា ទោះបីជាថ្ងៃនេះមិនមែនជាថ្ងៃកំណើតពិតប្រាកដរបស់ស្វាមីរបស់អ្នកនាងក៏ដោយតែយ៉ាងណាអ្នកនាង ឱក សុគន្ធកញ្ញា ចាត់ទុកថ្ងៃមួយនេះជាថ្ងៃពិសេសរបស់ស្វាមីអ្នកនាង ដោយសារអ្នកនាងតែធ្វើជារៀងរាល់ស្រាប់ទៅហើយ៕ អត្ថបទដោយ៖ ត្នោត