Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិតជា​ហ៊ាន​មែន ! លេង​លួច​គាស់​ផ្ទះ​ប៉ះ​ចំ​មន្ត្រី​អគ្គិសនី

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ចូល​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​អស់​សម្ភារៈ​មួយ​ចំនួន ខណៈ​ពលរដ្ឋ​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​បង្កើន​សកម្មភាព​ល្បាត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។ ករណី​នេះ​ស្ថិត​នៅ​ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ក្រុម​ចោរហារយ ចូល​កាត់​ចម្រឹង​ដែក​ចូល​យក​អស់ទ្រព្យ​សម្បត្តិ​មួយ​ចំនួន នា​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ​បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច បង្កើន​សកម្មភាព​ល្បាត ដើម្បី​សន្តិសុខ​សុវត្ថិភាព​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។

លោក នី សុ​ជិ​ន្លី ជា​មន្ត្រី​អគ្គិសនី​កម្ពុជា ដែល​ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ក្រុម​ចោរ​ចូល​គាស់​ផ្ទះ​ខាងលើ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បន្ទាប់​ត្រឡប់​មក​ដល់​ផ្ទះ​នៅ​ម៉ោង​១២​យប់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ លោក​បានឃើញ​ផ្ទះ​របស់​លោក​ខុស​ប្រក្រតី ដោយ​មានការ​កាត់​បង្អួច និង​សម្ភារ​ផ្សេង​ៗ​រប៉ាត់រប៉ាយ ។ ករណី​ចោរកម្ម​នេះ លោក​សន្និដ្ឋាន​ថា អាច​ធ្វើ​ឡើង​នៅ​ចន្លោះ​មុន​ម៉ោង​១២ កណ្តាលអធ្រាត្រ​។

លោក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​កាត់​ចម្រឹង​បង្អួច ក្រុម​ចោរ​បាន​លួច​យក​កុំព្យូទ័រ​ចំនួន​២​គ្រឿង កាមេរ៉ា​ទំនើប​មួយ​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត ។ លោក​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សំរោង​ក្រោម ដោយ​ស្នើ​ឱ្យ​ជួយ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ក្រុម​ចោរ​ទាំងនេះ​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ដើម្បី​ផ្តល់​ទំ​នុ​ច​ចិត្ត​ដល់​ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ពិសេស​នៅ​សង្កាត់​សំរោង​ក្រោម​នេះ​តែ​ម្តង ក៏​បាន​សម្តែង​ពី​ការ​ព្រួយបារម្ភ​អំពី​ភាព​អសន្តិសុខ តាម​រយៈ​សកម្មភាព​ចោរ​គាស់​ផ្ទះ​ជា​បន្ទ​បន្ទាប់ ហើយ​អំពាវ​សុំ​ឱ្យ​សមត្ថកិច្ច​បង្កើន​សកម្មភាព​ល្បាត ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ផង​ដែរ​៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9682578