ប្រិយមិត្តទាំងអស់ប្រាកដជាបានអាននូវអត្ថបទខ្ញុំមួយដែលនិយាយពីការបោះតង់ពីរនាក់មានហានិភ័យអត់? ឥឡូវតោះ! យើងតសាច់រឿងយើងវិញ ដែលនិយាយពីរឿងផ្លូវដែលមានទេសភាពស្អាត មានជួរភ្នំជាច្រើនម្តង នោះគឺផ្លូវ៤៣
មានផ្លូវជាច្រើនដែលអ្នកទាំងអស់គ្នាធ្លាប់ជិះ និងផ្លូវជាច្រើនដែលអ្នកធ្លាប់គយគន់ទេសភាព តែផ្លូវដែលខ្ញុំលើកមកនិយាយនេះមិនសូវមានអ្នកស្គាល់ច្រើនទេ ផ្លូវ៤៣ គឺមានទេសភាពស្អាត មានជួរភ្នំជាច្រើននិងសំបូរទៅដោយព្រៃឈើពណ៌បៃតងខ្ចី ដែលយើងមិនអាចមើលរំលង ផ្លូវនេះជាប្រភេទដីដែលគេទើបតែឈូសហើយស្អាត អាចជិះបានយ៉ាងស្រួល ហើយក្នុងការធ្វើដំណើរគឺប្រើរយៈពេលយូរគួរសម ដែលចន្លោះពីមួយម៉ោងកន្លះទៅ២ម៉ោងកន្លះបូករួមទាំងការឈប់សំរាក ហើយថតរូប។
សម្រាប់ទិសដៅទៅផ្លូវ៤៣ បើយើងជិះពីកំពតមកវិញតាមផ្លូវ៤១ រហូតមកគឺមានផ្លូវបត់ឆ្វេង តែបើមកពីភ្នំពេញគឺបត់ស្តាំ ដែលយើងអាចមើល Google Maps បានគឺពី៤១បុកត្រង់ដល់ផ្លូវជាតិលេខ៤ ចំនៃទីតាំងដែលឡើងទៅគីរីរម្យ។
សរុបសេចក្តីមក និយាយអោយអស់ទៅ បើសិនអ្នកទាំងអស់គ្នាចង់គយគន់ទេសភាពដែលស្អាត ប្លែក និងមានអាចអោយអ្នកទាំងគ្នាមានអារម្មណ៏ថាស្រស់ស្រាយ អ្នកទាំងអស់គ្នាអាចសាកមកជិះនូវផ្លូវ៤៣នេះបាន តែបើសម្រាប់អ្នកដែលជិះអោយឆាប់ដល់ផ្ទះវិញ មិនបាច់ទេ ទៅតាម៤១និងទៅ ព្រោះផ្លូវ៤៣យើងជិះទៅមានរយៈពេលយូរដូចខាងលើ ខ្ញុំបាននិយាយអញ្ចឹង បើអ្នកទាំងអស់គ្នាចង់ទស្សនាវិដេអូអាចចូលក្នុងគណនីខ្ញុំបាន ហើយរូបខាងក្រោមគឺជាទេសភាពដែលខ្ញុំយកមកជូនប្រិយមិត្តទាំងអស់គ្នា។
All rights reserved: Jinghab Vlogger