អតីតក្រុមជើងខ្លាំង Leeds United នឹងឡើងមកកាន់លីគកំពូលអង់គ្លេសជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំ បន្ទាប់ពីក្រុម West Bromwich Albion ដែលជាក្រុមលេខ២ក្នុងតារាង បានចាញ់ក្រុម Huddersfield Town ដោយលទ្ធផល ២-១។
អស់រយៈពេលជាង១៦ឆ្នាំ ជាមួយនឹងការលេងទល់នឹងក្រុមដ៏ទៃផ្សេងៗរហូតដល់៩៥ក្លឹប, ស្ថិតក្នុងកម្រិតមួយដែលទាបបំផុតក្នុងប្រវតិ្ដសាស្រ្ដក្លឹប តែពេលនេះអ្វីៗត្រូវបានបញ្ចប់ហើយ។
សូមបញ្ជាក់ថា ក្រុមដែលអាចនឹងឡើងមកកាន់ Premier League ជាបន្ដនោះមានដូចជា West Brom ដែលកំពុងឈរលេខ២ មាន៨២ពិន្ទុ, Bradford លេខ៣ មាន៨១ពិន្ទុ, Fullham, Nottingham Forest និង Cardiff City ដែលមានសិទ្ធិលេងវគ្គ Play-off បន្ដ៕
ប្រភព៖ Dailymail