Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្វើ​ទាន​ក្នុង​ទី​ងងឹត​ដូច​បោះ​បាយបិណ្ឌ​ប្រឈម​នឹង​ហានិភ័យ​អ្វីខ្លះ ?

បោះ​បាយបិណ្ឌ​ជា​ទាន​មួយ​បែប​ដែល​ពេញ​និយម​សម្រាប់​ក្រុម​មនុស្ស​បឋម​វ​វ័យ​និង​វ័យ​កណ្តាល​ច្រើន​ជាង​មនុស្ស​ចាស់ នៅ​វេលា​ប្រហែលជា​ម៉ោង​៤​ទៀប​ភ្លឺ​ពួក​គេ​តែង​បណ្តើរគ្នា​ត្រសង​ទៅ​បោះ​បាយបិណ្ឌ​ដោយ​គំនិត​ថា ទាន​នេះ​នឹង​បាន​ដល់​ប្រេត​ជា​ញាតិ​របស់​ខ្លួន​ដែល​កំពុង​ឈរ​ចាំ​ទទួល​ដោយ​ផ្ទាល់​ដៃ ។

តែ​ថា​ការ​ធ្វើ​ទាន​ក្នុង​ទី​ងងឹត​របៀប​នេះ​ប្រឈម​នឹង​ហានិភ័យ​ច្រើន ព្រោះ​បើ​ប្រេត​មែន​ទែន​នោះ​មិន​ថ្វី​ទេ តែ​គួរ​ឱ្យ​ខ្លាច​បំផុត​ចំពោះ​ក្រុម​មនុស្ស​ធ្វើ​ប្រេត ឬ​មនុស្ស​មានចិត្ត​គំនិ​ត​ដូច​ប្រេត ឬ​ក៏​និយាយ​ឱ្យ​ចំ​គឺ​ក្រុម​សង្គម​ងងឹត​តែ​ម្តង ដែល​នៅ​ច្របូកច្របល់​ក្នុង​ចំ​ណោ​ម​ហ្វូង​មនុស្ស​នោះ​ដែរ ក្រុម​នេះ​ហើយ​ដែល​ច្រើន​បង្ក​បញ្ហា​ទាញ​ទឹកចិត្ត​ម្ចាស់​ទាន​ឲ្យ​ល្អក់កករ តាម​រយៈ​ការ​លួច ឆក់ ឬ​កេង​ចំណេញ​…​ធ្វើ​ឱ្យ​ម្ចាស់​ទាន​ក្តៅ​ឆេវ​មួយ​រំពេច ខ្ពុ​ប​បុណ្យ​អស់ ។

លោក​សាស្ត្រា​ចា្យ​នៅ​ពុទ្ធិក​សកល​វិទ្យាល័យ​មួយ​រូប​បាន​លើក​ឡើង​ថា ការ​ធ្វើ​ទាន មិន​ថា​ទាន​នោះ​ជា​ទាន​អ្វី​ទេ វា​ជា​រឿង​ល្អ​ហើយ​ព្រោះ​ជា​ចិត្ត​បុណ្យ តែ​ទាន​ខ្លះ​ដូច​ជា​ការ​បោះ​បាយបិណ្ឌ​នេះ​ត្រូវ​ប្រយ័ត្ន​ពី​គុណវិបត្តិ​ផង ព្រោះថា​ធ្វើ​ទាន​ក្នុង​ទី​ងងឹត​បែប​បោះ​បាយបិណ្ឌ​នេះ​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ណាស់​ពិសេស​ក្មេង​ៗ​យុវតី​គួរ​ប្រយ័ត្ន​ឱ្យ​មែនទែន ព្រោះថា​ក្នុង​សកម្មភាព​ដ៏​ច្របូកច្របល់​បែប​នេះ ចៀស​មិន​ផុត​ពី​វត្តមាន​ក្រុម​មនុស្ស​ទុច្ចរិត​នៅ​ជាមួ​យ​ដែរ​ទេ ។ ក្រុម​នេះ​តែង​សម្លឹង​រំពៃមើល​របស់ទ្រព្យ​ដែល​នៅ​ជាប់​នឹង​ខ្លួន​អ្នក​ទាំងពួង​ទាំង​ឡាយ ឱ្យ​តែ​ហ៊ាន​ធ្វេសប្រហែស​តែ​បន្តិច​បើ​មិន​បាត់​ទូរស័ព្ទ ក៏​ហិន​កាបូប​លុយ​ដែរ ដែល​ករណី​បែប​នេះ​ធ្លាប់​កើត​មាន​ជា​ច្រើន​មក​ហើយ ។

តាម​ពិត​ទៅ​រឿង​ប្រេត​មែនទែន​នោះ​មិន​ដែល​ធ្វើ​ឱ្យ​ល្អក់កករ ឬ​បង្ក​ទុក្ខទោស​ដល់​ម្ចាស់​ទាន​ទេ តែ​គួរ​ឱ្យ​ខ្លាច​បំផុត​ក្រុម​មនុស្ស​ធ្វើ​ប្រេត មិន​ងាយ​ប្រដៅ​ឡើយ​គេ​ហ៊ាន​ធ្វើ​អ្វី​ៗ​សព្វបែបយ៉ាង​ដើម្បី​បំពេញតម្រូវការ​របស់​ខ្លួន ។

លោក​សាស្ត្រាចារ្យ​បន្ថែម​ថា ពិធី​បោះ​បាយបិណ្ឌ​គឺជា​ពិធី​មាន​ន័យ​ណាស់ តែ​បែរជា​មាន​យុវ​វ័យ​មួយ​ចំនួន​យក​ពិធី​នេះ​ទុកជា​ការ​លេងសើច ដោយ​ខ្លះ​បាន​យក​បាយបិណ្ឌ​គប់​គ្នា​លេង ខ្លះ​ទៀត​នោះ​យក​លេស​ថា​ទៅ​បោះ​បាយបិណ្ឌ តែ​បែរជា​ណាត់ជួប​គ្នា និង​ទុកជា​កន្លែ​ង​ទា​ក់​ទង​ស្នេហា​ទៅ​វិញ ។ យុវជន យុវនារី​ទាំងអស់​ដែល​ទៅ​បោះ​បាយបិណ្ឌ ត្រូវ​តែ​ស្តាប់​ឱវា​ទ​ព្រះសង្ឃ និង​តា​អាចារ្យ ហើយ​ត្រូវ​បោះ​ដោយ​សេចក្តី​គោរព​ទើប​ជា​ការ​ប្រសើរ ។

ធ្វើ​ទាន​ប្រកបដោយ​បញ្ញា ជា​ទាន​មាន​ផល​ច្រើន ខុស​ពី​ធ្វើ​តាម​ជំនោរ​ឡើង​ស្រក​មិន​ថេរ ជា​ទាន​មាន​កម្លាំង​ខ្សោយ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9682108