Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រវល់ធ្វើការ ផ្ញើកូនស្រីឲ្យឪពុកបង្កើតមើលថែ ដូច​ផ្ញើសាច់នៅ​មាត់​ខ្លា

ខេត្តកំពត ៖ ​បុរសវ័យ ៣៧ឆ្នាំ ​ឈ្មោះ ភេ​ន ប្រុស រស់នៅ​ភូមិ​ស្រែ ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ កាល​ពី​ថ្ងៃ ១៧ កក្កដា ​ដាក់​ពាក្យបណ្តឹង​​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ភូមិ​អង្គ​ស្វាយ ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្តកំពត ប្តឹងទៅ​លើ ឈ្មោះ ជន ថន ភេទ​ប្រុស អាយុ​ ៥៥​ឆ្នាំ ពាក់​ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ខ្លួន ដែល​ទើប​មាម​វ័យ ១៣ឆ្នាំ ជា​ច្រើន​ដង ហើយ​អ្វី​គួរឲ្យ​តក់​ស្លុត ក្មេង​ស្រី​រូប​នេះ ត្រូវជា​ចៅ​បង្កើត​ជនសង្ស័យតែ​ម្តង។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ​ សមត្ថកិច្ច​ក៏​ទៅ​នាំ​ក្មេង​ស្រី​អាយុ​ ១៣​ឆ្នាំ មក​សាក​សួរពី​​ដំណើររឿង ដែល​​ឪពុក​បាន​ប្តឹង​ជីតា ពាក់​ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ជា​បន្ត​បន្ទាប់​​ច្រើនដង អំឡុង​ពេល​​ម្តាយ​ឪពុក ​បាន​ផ្ញើ​កូន​ឲ្យ​ជីតា​មើល ដើម្បី​ចេញ​ទៅ​រកស៊ី​ស្រុក​គេ។

ក្មេង​ស្រី​នោះ​បាន​ប្រាប់​ថា ​ពិតជា​មានរឿង​ដូច្នោះ​មែន ប៉ុន្តែ​អ្វី​ដែល​កើតឡើង​កន្លង​មក​ នាង​មិន​ហ៊ាន​ប្តឹង​ទេ ព្រោះ​សព្វថ្ងៃ​នាង​រស់នៅ​ជាមួយ​តា ដោយ​សារ​ម៉ែឪបាន​លែងលះ​គ្នា ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ និង​នៅ​ខេត្តឧត្តរមានជ័យ ទើប​នាង​បង្ខំចិត្ត​ទ្រាំ​រស់ទាំង​ការ​ឈឺចាប់។

ប៉ុន្តែ​បើ​ទោះបី​មាន​ពាក្យបណ្តឹង​ពី​ឪពុក និង​ការ​​​​ប្រាប់របស់​ក្មេង​ស្រី​អាយុ​ ១៣​ឆ្នាំ ដែល​ជា​ចៅ នឹង​ជា​ជន​រង​គ្រោះ បាន​ចោទប្រកាន់​ថា ត្រូវ​ជីតា​រំលោភ​សេពសន្ថវៈ​ជា​បន្ត​បន្ទា​ប់យ៉ាងណា​ក្តី នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បុរស​វ័យ​ចំណាស់ បាន​បដិសេធ និង​ប្រកែក​ថា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

ទោះបីជា​លោកតា​ប្រកែក ប៉ុន្តែ​សាក្សីដូច​ជា​ប្រពន្ធ​គាត់ និង​មនុស្ស​រស់នៅ​ក្នុងផ្ទះ ដឹង​រឿង​លោកតា​នេះ​ទាំងអស់ គ្រាន់តែ​គេ​មិន​ហ៊ាន​និយាយ ដូច្នោះ​ករណី​ខាងលើ​នេះ ទើប​តម្រូវ​ឲ្យ​សមត្ត​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ដោះ​ស្រាយ​តាម​នីតិវិធី៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9499555