មិនថាត្រជាក់ឬក្តៅយ៉ាងណានោះទេ មនុស្សយើងតែងខិតខំស្វែងរកទ្រព្យរបស់មាសប្រាក់ទុកដាក់ ស៊ូទ្រាំក្នុងការងារនោះទាំងឡាយដើម្បីសេចក្តីសុខនៃជីវិត ព្រោះជីវិតមនុស្សយើងត្រូវការគ្រឿងអាស្រ័យផ្សេងៗជាការចាំបាច់ណាស់ ។
ប៉ុន្តែក៏យើងមិនត្រូវធ្វើខ្លួនជាទាសកររបស់វត្ថុទាំងនោះពេកទេ ត្រូវស្គាល់ប្រមាណក្នុងការប្រើប្រាស់ចាយវាយរបស់ទ្រព្យទាំងអស់នោះ គួរចេះគ្រប់ ចេះគ្រាន់ ចេះល្មមនឹងតម្រូវការប្រើប្រាស់សម្រាប់ជីវិតនេះផងទើបបានសេចក្តីស្ងប់ ។
ព្រោះថាតាមធម្មតាជាតិជាបុថុជ្ជនមានរមែងមានមហិច្ឆតាធំធេងណាស់ទោះជាមានភ្នំមាសពីរក៏នៅតែមិនចេះគ្រប់ គឺនៅតែខ្វះ ខ្វះព្រោះសេចក្តីលោភលន់ ចង់បានមិនចេះចប់ លក្ខណៈចិត្តបែបនេះជាចិត្តត្រូវសេចក្តីទុក្ខគ្របសង្កត់ហើយ គឺគ្មានឡើយសេចក្តីសុខនោះ ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព