Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហគ្រិនទទូច​ឱ្យ​រាជរដ្ឋាភិបាល​កាត់​បន្ថយ​ការ​នាំ​ចូល​អ្វី​ដែល​អ្នក​ក្នុងស្រុក​អាច​ផលិត​បាន

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង ជំរុញ​ដល់​ការ​ផលិត និង​រក​ទីផ្សារ​សម្រាប់​ផលិតផល ក្នុងស្រុក​សហគ្រិន​ក្នុង​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម បាន​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ កាត់​បន្ថយ​នូវ​ការ​នាំ​ចូល​ទំនិញ ដែល​អាច ផលិត​ក្នុងស្រុក​បាន ។ ធ្វើ​បែប​នេះ នឹង​អាច​ជួយ​ជំរុញ​ដល់​អ្នក​ក្នុងស្រុក មានទឹក​ទឹកចិត្ត ក្នុង​ការ​ផលិត​ហើយនឹង​មាន​ទីផ្សារ​សម្រាប់​ផលិតផល​ផលិត​ក្នុងស្រុក​ផង​ដែរ ។

លោក លាង ឡេ​ង ម្ចាស់​សិប្បកម្ម​ផលិត​ទឹកត្រី ទឹកស៊ីអ៊ីវ នៅ​ម្ដុំ​ជ្រោយចង្វារ​បានឱ្យ ដឹង​ថា បច្ចុប្បន្ន​នេះ ផលិតផល​ក្នុងស្រុក​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​អ្នក​ក្រៅ​ស្រុក ដោយសារ​តែ​ទំនិញ​របស់​យើង​ផលិត​ឡើង​ដោយ​ប្រើ​ដើមទុន​ច្រើន​ជាង​ទំនិញ នាំ​ចូល ហើយ​ទំនិញ នាំ​ចូល​ក៏​មិនដឹង​ប្រភព​ច្បាស់លាស់ តែ​គេ​មាន​តម្លៃ​ទាប​ជាង​ទំនិញ​ក្នុងស្រុក ។

លោក​បន្ត​ថា បើសិន​មានការ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ខាងក្រៅ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ក្នុង ស្រុក​មាន​ទឹកចិត្ត​ផលិត​បន្ថែម ហើយនឹង​អាច​ផ្គត់ផ្គង់​បាន​លើ​ទីផ្សារ ។ មិនតែប៉ុណ្ណោះ រ​ដ្ឋាភិ​បាល​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​របស់​អ្នក​ក្នុងស្រុក ព្រមទាំង​អាច​ធា នា​បាន​នូវ​គុណភាព​សម្រាប់​អ្នក​ប្រើប្រាស់​ផង​ដែរ ។ ម្យ៉ាងទៀត ពលរដ្ឋ​ក្នុងស្រុក​ជា​ច្រើន នឹង​ទទួល​បាន​ទំនិញ​ដែល​ផលិត​ពី​ក្នុងស្រុក​ប្រើប្រាស់​កាន់តែ​ច្រើន ។ ជា​ពិសេស​នោះ​នឹង ធ្វើ​ឱ្យ​ការ​ផលិត​កាន់តែ​ច្រើន​បង្កើត​ការងារ​កាន់តែ​ច្រើន និង​អាច​រួមចំណែក​ក្នុង​ការ​ផ្ដល់ ប្រាក់​បៀរ​វត្សរ៍​ដល់​ពលរដ្ឋ​កម្ពុជា និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កាន់តែ​បាន​ច្រើន​ផង​ដែរ ។

លោក​ឧកញ៉ា តែ តាំង​ប៉រ បាន​ធានា​អះអាង​ថា បើសិនជា​រដ្ឋាភិបាល​អាច​ធ្វើ​បាន ដោយ​កាត់​បន្ថយ និង​ឈាន​ដល់​បញ្ឈប់​ការ​នាំ​ចូល​ទំនិញ ដែល​អាច​ផលិត​ក្នុងស្រុក​បាន នោះ កម្ពុជា​នឹង​មិន​ខ្វះខាត​ផលិតផល​សម្រាប់​ប្រើប្រាស់​នោះ​ឡើយ ដោយសារ​តែ សហគ្រិន​ក្នុងស្រុក​ជា​ច្រើន​បាន​និង​កំពុង​ពង្រីក​អាជីវកម្ម និង​សហគ្រាស​របស់​ខ្លួន​កាន់តែ ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។ តែ​អ្វី​ដែល​សហគ្រិន​ក្នុងស្រុក​ពិបាក​នោះ គឺ​ការ​ប្រកួត​ប្រជែង​ពី​ផលិតផល​ខាងក្រៅ ។

លោក​ឧកញ៉ា​បន្ត​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច តេ​ជោ​ជា​ប្រមុខ បាន​ដាក់​ចេញ​រួច​ហើយ​ឱ្យ​ជំរុញ​ការ​កែ​ច្នៃ​ការ​ផលិត​នៅ​ក្នុងស្រុក និង​កាត់ បន្ថយ​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស ដោយ​ទុក​លទ្ធភាព​ឱ្យ​អ្នក​ក្នុងស្រុក ផលិត​សម្រាប់​ផ្គត់ ផ្គង់​លើ​ទីផ្សារ​វិញ ។ ប៉ុន្តែ​មន្ត្រី​ថ្នាក់​ក្រោម​នៅ​តែ​បន្ត​បើកដៃ​ឱ្យ​ឈ្នួ​ញ​នាំ​ចូល​ទំនិញ​ដែល កម្ពុជា​អាច​ផលិត​បាន​មក​ចែកចាយ​ដដែល ដោយ​មិន​អនុវត្តន៍​តាម​អនុសាសន៍​របស់ សម្ដេច​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នោះ​ឡើយ ។

នៅ​ក្នុង​វិស័យ​កសិកម្ម​ឃើញ​ថា រដ្ឋាភិបាល​បាន​អនុវត្តន៍​បណ្ដើរ​ៗ​ហើយ​នូវ​ការ​កាត់ បន្ថយ​របស់​ដែល​ផលិត​បាន​ដោយ​ខ្លួនឯង ប៉ុន្តែ​នាំ​ចូល​ដើម្បី​តែ​បង្គ្រប់​ទីផ្សារ​ប៉ុណ្ណោះ​ជាក់ ស្ដែង​ដូច​ជា​ជ្រូក​រស់ មាន់ ទា ជាដើម ។

ធ្វើ​ដូច្នេះ​វា​នឹង​ជំរុញ​ឱ្យ​តម្លៃ​កសិផល​ក្នុងស្រុក​កើន ឡើង​មួយ​កម្រិត ដើម្បី​ឱ្យ​កសិករ​អាច​រក​ប្រាក់​ចំណេញ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ។ ជា លទ្ធផល​វិស័យ​កសិកម្ម​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ដំណាក់កាល​កូ​វី​ដ ១៩ នេះ ដោយ​វិស័យ នេះ​បាន​និង​កំពុង​ពង្រីក​វិសាលភាព​កាន់តែ​ធំ​ឡើង​ថែម​ទៀត ហើយ​បាន​ជួយ​ដល់​ប្រជា កសិករ​កាន់តែ​ច្រើន រក​ប្រាក់​ចំណូល​ក្រៅពី​ការងារ​ដែល​ធ្លាប់​ទទួល​បាន​មុន​កូ​វី​ដ ១៩ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9682078