អតីតកីឡាករ Chelsea ម្នាក់ និងជាអតីតជើកឯក World Cup បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ទាំងវ័យក្មេង
អតីតកីឡាកររបស់តោខៀវ Chelsea និងជាកីឡាករម្នាក់ដែលឈ្នះ World Coup ជាមួយនឹងជម្រើសជាតិអាល្លឺម៉ង់ កាលពីឆ្នាំ ២០១៤ លោកAndre Schurrle បានសម្រេចចិត្តចូលនិវត្តន៍ហើយ បើទោះជាខ្លួនមានអាយុទើប ២៩ឆ្នាំក្តី។
Schurrle បានបង្ហើបការសម្រេចចិត្តនេះតាមការបង្ហោះលើInstagram ដោយភ្ជាប់នឹងសារថា៖ “ខ្ញុំចង់អោយអ្នកទាំងអស់គ្នាដឹងថា ខ្ញុំលាឈប់ពីកីឡាករបាល់ទាត់អាជីពហើយ។ តាងនាមអោយខ្ញុំនិងគ្រួសារ ខ្ញុំចង់អរគុណដល់អ្នកទាំងអស់គ្នាដែលគាំទ្រខ្ញុំក្នុងពេលច្រើនឆ្នាំកន្លងមកនេះ។ ខ្ញុំនឹងចងចាំមិនភ្លេចទេ។”
គួរបញ្ជាក់ផងដែរ Andre Schurrleជាអ្នកបញ្ជូនបាល់អោយ Mario Gotze កាលពីវគ្គផ្តាច់ព្រ័ត្ត្រ World Cup 2014អោយស៊ុតបញ្ចូលទីជ័យជម្នះលើក្រុមអាហ្សង់ទីន។ គេក៏ធ្លាប់លេងអោយ Bayer Leverkusen ក្លឹបChelsea ក្លឹប Wolfsburg និងចុងក្រោយគេផ្ទេរទៅ Dortmund ក្នុងឆ្នាំ២០១៦។
ប្រភព៖ Goal.com