ប្រធានក្លឹបអធិរាជស Real Madridលោក Florentino Perez បានលើកឡើងពីគម្រោងទិញដូរកីឡាករសម្រាប់រដូវកាលក្រោយ។ លោកលើកឡើងថា Real Madrid នឹងមិនទិញកីឡាករល្អបំផុតទេនាទីផ្សារដោះដូរនេះ។
ប្រធានក្លឹប ដែលទើបនឹងឈ្នះពាន La Liga លើកទី៣៤របស់ខ្លួននេះបានបញ្ជាក់ពីមូលហេតុនៅពីក្រោយការសម្រេចចិត្ត គឺដោយសារវិបត្តិហិរញ្ញវត្ថុសកលដោយសារ Covid 19។ លោកនិយាយ៖ “ស្ថានភាពពិតគឺពិបាកណាស់។ វាពិតជាពិបាកខ្លាំងបើសិនជាយើងចង់អោយកីឡាករយើងកាត់ប្រាក់ឈ្នួល ដើម្បីសន្សំទិញកីឡាករល្អ។ វាអាចរង់ចាំបាន។”
លោក Perez ក៏បានបញ្ជាក់ផងដែរថា បើសិនជាស្ថានការណ៏ត្រឡប់មកដូចដើមវិញReal Madrid នឹងទិញកីឡាករល្អៗឡើងវិញដូចដែលក្លឹបធ្លាប់ធ្វើពីមុនដូច្នេះដែរ។
ប្រភព៖ Goal