ក្រសួងសុខាភិបាលមានក្តីព្រួយបារម្ភ ជុំវិញការឈប់សម្រាកសង នៅខែក្រោយ ដែលត្រូវនឹងពាក់កណ្តាលខែសីហា ខាងមុននេះ។
ប្រជាពលរដ្ឋខ្មែរ អាចនឹងមានដំណើរកម្សាន្ត ខណៈពេលមានការប្រកាសឱ្យឈប់សម្រាក នៅក្នុងខែសីហានេះ ដូច្នេះក្រសួងបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រយ័ត្ន នៃការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។
សូមបញ្ជាក់ថា កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការប្រកាសឱ្យមានការឈប់សម្រាកសងរយៈពេលប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលនេះគឺវាជាឱកាស សម្រាប់ប្រជាជនដើរលេងសប្បាយ នៅគ្រប់ទីកន្លែង។
ជាមួយគ្នាផងដែរ គិតត្រឹមថ្ងៃទី១៧ ខែកក្តដា ម្សិលមិញនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥នាក់ទៀត ក្នុងនោះមានខ្មែរ៣នាក់ និងអាមេរិក២នាក់។ ដោយ៖ ត្នោត