សមាគមក្បាច់គុនវូស៊ូរបស់ប្រទេសចិន (CWA) បានធ្វើការព្រមានចំពោះ ក្រុមអ្នកជំនាញ ដែលកំពុងប្រើប្រាស់ក្បាច់គុនកុងហ្វូក្លែងក្លាយ ឱ្យបញ្ឈប់នូវសកម្មភាពជាបន្ទាន់។
CWA បានរងឃើញថា ការប្រើក្បាច់គុនក្លែងក្លាយពីក្រុមអ្នកជំនាញ គឺកំពុងនាំមកនូវផលប៉ះពាល់ដ៏អាក្រក់បំផុត ដល់កិត្តិនាមសិល្បៈក្បាច់គុនបុរាណដ៏ចំណាស់របស់ប្រទេសមួយនេះ។
កាលពីសប្តាហ៍មុន CWA បានចេញផ្សាយសេចក្តីណែនាំមួយ លើគេហទំព័រផ្លូវការរបស់ខ្លួន ដោយបានធ្វើការបញ្ជាក់ទៅកាន់ ក្រុមអ្នកជំនាញក្បាច់់គុនទាំងអស់ប្រកាន់ខ្ជាប់ ក៏ដូចជាជួយលើកកម្ពស់វិន័យ សម្រាប់សិល្បៈក្បាច់គុនបុរាណជាច្រើននៅក្នុងប្រទេសចិនផងដែរ។ ដោយ៖ ត្នោត