រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំឆ្លូវ រោង ច ចំពោះរឿងស្នេហា និងការងារ គួរគប្បីប្រុងប្រយ័ត្ន ព្រោះអាចនឹងមានបញ្ហាបន្តិចបន្តួចកើតឡើង
តាមក្បួនហោរាសាស្ត្រ ថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំមមី ឆុងជាមួយជូត។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះមានការប្រែប្រួលទាំងអារម្មណ៍និងកិច្ចការងារផង ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។លោកអ្នកធ្វើអ្វីតែងជួបបញ្ហារាំងស្ទះនិងមានការប៉ះទង្គិចជាមួយមនុស្សក្បែរខ្លួនបន្តិចបន្តួចកើតឡើង ។ក្រៅពីនេះក៏មានដំណឹងមិនល្អនិងអាចមានការចោទប្រកាន់ដោយការជេរប្រទេចពីអ្នកដទៃថែមទៀត។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពិសេសស្ត្រីទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។
ស្នេហា ៖ ប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងអំឡុងពេលនេះមិនថាជាការងារ,បញ្ហាប្រាក់កាសរបស់លោកអ្នកមានការចម្រើនលូតលាស់ និងហុចផលមកវិញគ្រាន់ជាទីពេញចិត្តមួយចំនួនផង។
មុខរបរ ៖ សម្រាប់នៅថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមិនសូវមានសកម្មភាពក្នុងការលក់ដូរប៉ុន្មានទេពោលគឺការជួញទីជិតឆ្ងាយមិនឡើងមិនចុះឡើយគឺមានភាពដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតមិនសូវល្អប្រសើរទេគប្បីប្រយ័ត្នប្រយែង។
ស្នេហា ៖ កំលោះក្រមុំកើតមានការរកាំចិត្តនិងប្រឆាំងគ្នាច្រើន។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវមើលមុខក្រោយបើពុំនោះនឹងនាំឱ្យផលអាក្រក់ណាមួយកើតចំពោះមុខ។ក្រៅពីនេះមិនថាការងារ បញ្ហាប្រាក់កាសឬការគ្រប់គ្រងការងារអ្វីតែងជួបនូវការខកបំណងច្រើន។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកប្រាក់ចំណូលបន្តិចព្រោះលាភច្រើនបោលហួសនិងហោះរំលងជានិច្ច។
ស្នេហា ៖ ប្រុសស្រីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើការងារអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។នាអំឡុងពេលនេះសម្រាប់លោកអ្នកកើតឆ្នាំទន្សាយមុនធ្វើការសម្រចចិត្តអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថានៅពេលសម្រេចចិត្តត្រូវគឺផលល្អតែងហុចមកវិញប៉ុន្តែបើសម្រេចចិត្តខុសវិញនោះច្បាស់ជាឈឺចិត្តពុំខាន។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃជួបការលំបាកបន្តិចពីព្រោះថាលាភធំដុំច្រើនបោលហួសចាប់ពុំសូវជាប់ទេ។
ស្នេហា ៖ កំលោះក្រមុំវិញងាយកើតជម្លោះប៉ុន្តែក៏ងាយត្រូវគ្នាវិញដែរ។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងអំឡុងពេលនេះលោកអ្នកតែងលេចចេញនូវបាតុភាពតានតឹងអារម្មណ៍ច្រើនហើយបញ្ហាមិនល្អនោះក៏យាយីច្រើនផងដែរ។នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវចេះបើកចិត្តទូលាយនិងខិតខំចេះជួយរំលែកកិច្ចការងារផ្ទះសម្បែងខ្លះទើបគ្មានបញ្ហាចោទឡើង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាជួបការលំបាកក្នុងការផលកម្រៃបន្តិចពិសេសភាពប្រទាំងប្រទើសក៏ងាយកើតឡើងផងដែរ។
ស្នេហា ៖ កំលោះក្រមុំឃើញថាមានការថយក្រោយច្រើនជាងឈានទៅមុខ។
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះសម្រាប់ស្ត្រីលោកអ្នកពុំមានផលប៉ះពាល់អ្វីនាំជួបការលំបាកឆ្លងកាត់នោះឡើយ ប៉ុន្តែសម្រាប់បុរសវិញឃើញថាផលប៉ះទង្គិចត្រឡប់ជាមានច្រើនគួរសមគប្បីមានការប្រយ័ត្នប្រយែង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
ស្នេហា ៖ កំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែលោកអ្នកក៏អាចប្រកបការងារបានធម្មតាគ្រាន់តែជួបបញ្ហារាំងស្ទះច្រើនប៉ុណ្ណោះ។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺបានត្រឹមមួយទប់ទល់ចាយវាយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់ដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីមិនសូវមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយច្រើនជាង។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញផង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់និងទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាឆ្លងចូលមកដល់ថ្ងៃនេះលោកអ្នកបានរួចផុតពីឧបទ្រពចោមរោមហើយភាពចម្រើនលូតលាស់បានចូលមកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះមានជោគមានជ័យ ហើយធ្វើអ្វីឃើញថាតែងសមដូចប្រកបនោះមានច្រើនចំពោះមុខផង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបរថ្មីឬមានការផ្លាស់ទីកន្លែងលក់ដូរក៏ល្អប្រពៃណាស់ដែរព្រោះតែងជួបភាពសុខដុមនិងចម្រើនលូតលាស់គួរសមដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីបើលោកអ្នកមានការចូលនិយាយដល់ចាស់ទុំ ជាឱកាសល្អប្រពៃ។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយទោះធ្វើអ្វីក៏មានដំណើរការទៅមុខនិងមានការជឿនលឿនគួរសមផង។ក្រៅពីនេះចំពោះស្ត្រីបើចង់ពឹងពាក់នរណាម្នាក់ពីរឿងអ្វីទោះតិចតួចឬធំបន្តិចក្តីតែងមានក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែងផងដែរ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការជឿនលឿនទៅមុខល្អ ហើយបើចង់បើករបរអ្វីមួយថ្មីផងក៏ជាឱកាសល្អប្រពៃបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមានការលូតលាស់ទៅមុខនិងបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អបំផុត។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែងព្រោះធ្វើអ្វីៗតែងងាយមានការភ្លាំងភ្លាត់ណាស់។លោកអ្នកអាចត្រូវបានគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នាថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក្នុងការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខជាសន្សឹមៗដូចសព្វមួយដងតែយ៉ាងណាចំពោះស្ត្រីចូរប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែជឿសម្តីក្រុមមនស្សអុជអាលឱ្យក្តៅក្រហាយក្នុងរឿងអ្វីមួយបន្តិច។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសយាយី។ការធ្វើដំណើរទៅទិសបស្ចឹមឱ្យយ័ត្នក្រុមមនុស្សបៀតបៀនយាយី។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬចូលនិយាយដល់ចាស់ទុំតែងជោគជ័យដូចគាប់បំណងផង៕ ប្រភព៖ Cen