Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច​តេ​ជោ ៖ អនុមោទនា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ «​បិណ្ឌ​១០»

រាជធានី​ភ្នំ​ពេញ ៖ ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ​១០ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង ដែល​មាន​តាំងពី​បុរាណកាល​មក ។ នេះ​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​មានឱកាស​ក្នុង​ការ​ធ្វើបុណ្យ​ទាន សន្សំ​កុសល និង​ការ​ជួបជុំ​សាច់ញាតិ​បងប្អូន នៅ​តាម​ទីកន្លែង​ជិត​ឆ្ងាយ ជា​ពិសេស​តាម​ទី​អារាម​នានា ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ពិធីបុណ្យ​កាន់បិណ្ឌ ឆ្នាំ​២០២០ នេះ គឺ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ។

សូម​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បង្កើន​កិច្ច​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ទេសចរ​នៅ​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំ​នេះ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ទឹក​អាល់កុល នឹង​ពាក់​ម៉ាស​ក្នុង​ពេល​ចូលរួម​ពិធី​ដែល​មាន​អ្នកចូលរួម​ច្រើន ដូច​ជា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម ។ កុំ​ធ្វេសប្រហែស ឬ​មើល​ស្រាល​ជំងឺ​កូ​វី​ដ​-១៩ អោយ​សោះ ព្រោះ​ជា​ជំងឺឆ្លង​រាតត្បាត​សាហាវ​ខ្លាំង​ណាស់ ហើយ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួប​តែ​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់​ៗ​គ្នា​កុំបី​ខាន ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9681720