Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​​បញ្ចុះ​បឋមសិលា​សាងសង់​ច្រាំង​ទន្លេ​វ៉ៃ​គោ​​បន្ថែម​​

ខេត្តស្វាយរៀង​ ៖ ​នៅ​ថ្ងៃ​ទី​១១​ កញ្ញា​ ឯកឧត្តម​ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ឯក​ឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី បញ្ចុះ​បឋមសិលា​សាងសង់​ច្រាំង​ទន្លេ​វ៉ៃ​គោ​ផ្នែក​ខាងត្បូង​ប្រវែង​១៥៤​ម៉ែត្រ ត​ភ្ជាប់​ពី​ខាងលិច​ធ្វើ​រួចរាល់​ប្រវែង​៩៧៥​ម៉ែត្រ​(​ទំនប់​តា​ណេ​ង​) ស្ថិត​នៅ​ភូមិ មេភ្លើង​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​។

នៅ​ក្នុង​ពិធី​នេះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម លោក​ជំទាវ​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព នានា​ក្នុង​ខេត្ត លោកនាយក​ទីចាត់ការ​/​អង្គភាព​ចំណុះ​សាលាខេត្ត តំណាង​កងកម្លាំង​ទាំង​៣ លោក​អភិបាលក្រុង​ស្វាយ​រៀង និង​មន្ត្រី​ពាក់ព័ន្ធ ជា​ច្រើន​រូប​ទៀត​។​

សូម​បញ្ជាក់​ថា ច្រាំង​ទន្លេ​ដែល​ត្រូវ​ក្រុង​ពាលី​ស្ថាបនា​ពេល​នេះ ​មាន​ប្រវែង​១៥៤ម៉ែត្រ ផ្នែក​ខាងត្បូង បន្ថែម​ពីលើ​ច្រាំង​ផ្នែក​ខាងលិច​មាន​ប្រវែង​៩៧៥​ម៉ែត្រ ហើយ​នៅ​ជំហាន​បន្ទាប់​ខាង​រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ក្រាល​ការ៉ូឡា បំពាក់​ភ្លើង​បំភ្លឺ សួនច្បារ ដាំ​ដើមឈើ​លម្អរ កន្លែង​ហាត់ប្រាណ ព្រមទាំង​មាន​រៀបចំ​វេទិកា​សម្រាប់​ប្រារព្ធ​ពិធី​ប្រណាំងទូក ហើយ​ការ​អភិវឌ្ឍ និង​កែ​លម្អ​ច្រាំង​ទន្លេ​វ៉ៃ​គោ​នេះ គឺជា​គម្រោង​ផែនការ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណ​ភាព​ក្នុង​ក្រុង និង​ជា​កន្លែង​កម្សាន្ត លំហែ​អារម្មណ៍ ហាត់​កីឡា ព្រមទាំង​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​និង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ហើយ​ក៏​ជា​សំណង់​ដៃ​ប្រ​ត្តិ​សាស្ត្រ​សំរាប់​ខេត្តស្វាយរៀង​ផង​ដែរ​។

​ចំពោះ​គម្រោង​អភិវឌ្ឍ​នេះ រដ្ឋបាល​ខេត្ត សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ស្វាយ​រៀង នឹង​អប​អរសាទរ​ទទួលយក​សមិទ្ធ​ថ្មី​ដែល​ជា​ប្រយោជន៍​រួម​នេះ​ដោយ​ក្ដី​រីករាយ​៕​ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9681699