Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គេធ្វើស៊ីអស់លុយជាង ៦ពាន់ដុល្លារ ព្រោះជឿជាក់ថាគេនឹងរត់ការជួយខ្លួនឱ្យធ្វើជាប៉ូលិស

ភ្នំពេញ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចតេជោ ដែលតែងតែជួយដោះស្រាយវិវាទដីធ្លី និងតែងតែជួយអ្នកក្រីក្រនោះ បានបង្ហោះសារមួយទាក់ទិនទៅនឹងបុរសម្នាក់ដែលចាញ់បោកគេអស់លុយជាង ៦,០០០ដុល្លារ ព្រោះតែជឿជាក់ថាគេនឹងជួយរត់ការឱ្យខ្លួនធ្វើជាប៉ូលិស ឬប៉េអ៊ឹម។

ឯកឧត្តម បានសរសេររៀបរាប់ថា៖ “អោយលុយគេរត់ការ​ធ្វើធំ ប្រយ័ត្នគេបោក! សូមបងប្អូនប្រយ័ត្នចាញ់បោកជនខិលខូចដែលធានារត់ការធ្វើជាប៉ូលីសឬប៉េអ៊ឹម​ ជាពិសេសក្នុងពេលកូវីដ១៩នេះ។ កាលពីម្សិលមិញ មានប្អូនប្រុសអ្នកខេត្តម្នាក់បានមកសុំអោយខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូច១រូប នៅភ្នំពេញបានបោកយកលុយគាត់អស់ជាង ៦ពាន់ដុល្លារ។ ជនខិលខូចនេះបានធានាជួយរត់ការអោយគាត់បានធ្វើធំជាប៉ូលីសឬជាប៉េអឹម។ ក្រោយពីជននោះបានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត​ ហើយបង្ហើរពាក្យថាទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួបតាមទូរស័ព្វសុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក។ ខ្ញុំបានណែនាំប្រាប់អោយប្អូនទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ បូលីសខ័ណ្ឌនិងនៅស្ថាប័នពាក់ព័ន្ធដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះយកមកផ្តន្ទារទោស​ កុំអោយដើរបោកប្រាសពលរដ្ឋទៀត។ សូមបងប្អូនកុំចាញ់បោកគេអោយសោះ ។ ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង​ តែបែរជាអោយគេបោកបានស្រួលម៉េះ? ចាញ់បោកគេអស់លុយហើយ អាចមានទោសថែមទៀត ព្រោះតែវិធីសូកប៉ាន់នេះ។​ កុំទម្លាប់អាក្រក់បុកលុយសូកប៉ាន់​ ព្រោះអាចជួបរឿងបែបនេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។”

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកនឹងការធានារបស់អ្នកណាម្នាក់ឱ្យសោះ៕ ដោយ៖ហុង

from: https://tnaot.com/km/m/detail/article/9681682