Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“មហាលាភ​” ស្ថាបត្យកម្ម​អារាម​ព្រះពុទ្ធ​សាសនា​ដ៏​ល្អឯក ចុង​ឆ្នាំ១៨០០​

វត្ត​មហាលាភ​ជា​អារាម​ហ្លួង​បុរាណ​ដែល​មាន​ព្រះវិហារ​ធំ​សង់​អំពី​ឈើ​ប្រក់​ក្បឿង ស្ថិត​ក្នុង​ឃុំ​មហាលាភ ស្រុក​កោះ​សុទិន ខេត្ត​កំពង់ចាម។​​

ព្រះវិហារនេះកសាងតាំងពីអំឡុងឆ្នាំ១៨៨០ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម​ ​ជា​ស្ថាបត្យកម្ម​ព្រះវិហារ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ខេត្ត​កំពង់ចាម។​ វត្ត​មហាលាភ មាន​សសរ​សរុប​ចំនួន៦០ដើម អំពី​ឈើ​សុក្រម (សុក្រំ) លម្អ​ដោយ​គំនូរ​បិទមាស​យ៉ាង​ល្អ​ឯក​។​

ក្រៅ​ពី​មាន​អាយុ​ចំណាស់​ប្រមាណ​១៤០​ឆ្នាំ​មាន​សេសសល់​គំនូរ​បុរាណ​ដែល​គូរ​តាំង​ពី​ចុង​ស.វទី១៩​នៅ​លើ​សសរ​ឈើ​ និង​ពិតាន​។​ ក្រៅ​ពី​នោះ​វត្ត​នេះ​​មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿង​ព្រេង​ក្រពើ​នាង​ឱរ៉ៃ ក្នុង​រឿង​ភ្នំ​សុពណ៌​កាឡី​ថែម​ទៀត​ផង​ ដែល​អ្នក​ទេសចរ​មិន​គួរ​រំលង​ បើ​បាន​ទៅ​លេង​ស្រុក​កោះ​សុទិន៕  

from: https://tnaot.com/km/m/detail/article/9497811