Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនធម្មតា! Man Utd ទិញបានកីឡាករវ័យក្មេង Man City ម្នាក់ ស៊ុតចូលជាង៦០០គ្រាប់ ក្នុងឈុតយុវជន

កីឡាករថ្នាលយុវជន Charlie McNeil បានព្រមព្រៀងក្នុងការផ្លាស់ពី Manchester City ទៅកាន់ Manchester United ក្រោយស៊ុតបញ្ចូលទីប្រមាណជាង៦០០គ្រាប់ឲ្យក្លឹប។

McNeil ដែលមានវ័យ១៧ឆ្នាំ កាលពីដើមសប្ដាហ៍បានយល់ព្រមនូវលក្ខខណ្ឌផ្ទាល់ជាមួយបិសាចក្រហមហើយ, នេះបើតាមសារព័ត៌មាន The Times បានចុះផ្សាយ។

Man Utd អាចនឹងចំណាយប្រមាណ ៧០០,០០០ផោន សម្រាប់ Charlie McNeil ហើយអាចបន្ថែមដល់ទៅ ១លានផោនទៀត បើសិនទម្រង់លេងរបស់រូបគេកាន់តែខ្លាំងនោះ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9681649