លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានស្វាគមន៍ការសម្រេចបើកកីឡដ្ឋានឡើងវិញនៅខែតុលាខាងមុខនេះ ប៉ុន្តែបានជំរុញឱ្យមានការប្រុងប្រយ័ត្ន និងមានសុវត្ថិភាព ដើម្បីធានាបានមិនឱ្យមានការឆ្លងនៃមេរោគកូវីដ-១៩ ទៅកាន់អ្នកគាំទ្រ ។
រដ្ឋាភិបាលបានត្រួសត្រាយផ្លូវសម្រាប់អ្នកគាំទ្រវិលត្រឡប់ទៅកីឡដ្ឋានវិញចាប់ពីខែតុលា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Boris Johnson បានបញ្ជាក់អំពីជំហានបន្ទាប់ដើម្បីបន្ធូរបន្ថយការរឹតត្បិតជំងឺកូវីដ-១៩ ។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា នឹងចាប់ផ្តើមបើកដំណើរការកន្លែងប្រមូលផ្តុំធំៗបណ្ដោះអាសន្នមួយចំនួនដូចជា កីឡដ្ឋានខ្នាតតូច និងមជ្ឈមណ្ឌលកម្សាន្តផ្សេងៗ ឲ្យដំណើរការឡើងវិញនៅថ្ងៃទី០១ ខែសីហាខាងមុខនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports