Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កាន់តែច្បាស់បន្ថែមទៀតថា iPhone បត់បានរបស់ Apple នឹងមានរូបរាង

ជាមួយនឹងភាពជោគជ័យលើទីផ្សារស្មាតហ្វូនអាចបត់បានស៊េរី Z Fold2 និង Z Flip របស់ក្រុមហ៊ុន Samsung ក្នុងឆ្នាំ ២០២០ នេះ បានជំរុញឲ្យក្រុមហ៊ុនស្មាតហ្វូនដទៃទៀតឡើងឈាមមានគំនិតប្រហែលនឹងចេញស៊េរីបត់កាច់បានដូចគ្នា។ បើតាមពាក្យចចាមរាមកាលពីដើមឆ្នាំ ២០១៧ បានឮមកថាក្រុមហ៊ុន Apple កំពុងនឹងធ្វើការលើគ្រឿង iPhone ដែលអាចបត់បែនបាន។

ចំនែកដំណឹងបែកធ្លាយចុងក្រោយបានមកពី Ice Universe ហើយប្រសិនបើវាអាចជឿបាននោះទំនងជាក្រុមហ៊ុន Apple ពិភាក្សាជាមួយ Samsung Display ចំពោះគំរូអេក្រង់អាចបត់បាន។ ផ្អែកលើដំណឹង និងរបាយការណ៍មុនៗ កាលពីដើមឆ្នាំក្រុមហ៊ុន Apple បានកំពុងធ្វើការលើគំរូឧបករណ៍ដើមសម្រាប់គ្រឿងកញ្ចក់អាចបត់បែនបានរួចមកហើយ។

ដំណើរការគ្រប់យ៉ាងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយទេហើយទំនងជាមិនទាន់សម្រេចច្បាស់ទៅលើការរចនាម៉ូដដូចគ្នា។ តាំងពីពាក្យចចាមរាមចាប់ផ្ដើមដំណឹងរូបរាងខាងក្រៅរបស់គម្រោងស្មាតហ្វូន iPhone ក៏បានចេញព្រៀងៗឲ្យឃើញដូចគ្នា។

ហើយកាលពីខែ មិថុនា ក៏មានដំណឹងបែកធ្លាយមួយទៀតពីគណនី Twitter របស់លោក Jon Prosser ពីម៉ូដរចនារបស់ iPhone អាចបត់បាន។ ប្រែសម្រួលដោយ៖ រីតា

បើចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

(ប្រភពវីដេអូYT៖ Miror pro)

from: https://tnaot.com/km/m/detail/article/9681599