Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ “How You Like That” របស់ក្រុម BLACKPINK បង្កើតកំណត់ត្រាថ្មីលើបណ្តាញសង្គម YouTube

នៅថ្ងៃទី១៧ ខែកក្កដា វេលាម៉ោង ៦ និង ១១នាទី វីដេអូបទចម្រៀង “How You Like That” របស់ក្រុមតារាចម្រៀង BLACKPINK ទទួលបានអ្នកចូលទស្សនាចំនួន ៣០០លានដង នៅលើបណ្តាញសង្គម YouTube ។ វីដេអូចម្រៀងនេះត្រូវបានចេញផ្សាយកាលថ្ងៃទី២៦ ខែមិថុនា វេលាម៉ោង ៦ល្ងាច ដោយមានរយៈពេលត្រឹមតែ ២១ថ្ងៃតែប៉ុណ្ណោះ ។

បទ “How You Like That” ឥឡូវនេះបានបង្កើតតំណត់ត្រាថ្មីមួយសម្រាប់វីដេអូបទចម្រៀង K-pop ដែលមានអ្នកចូលទស្សនារហូតទៅដល់ ៣០០លានដង ។

គួរបញ្ជាក់ដែរថា បទចម្រៀង “How You Like That” នេះបានក្លាយជាវីដេអូចបទម្រៀងទី៧ របស់ក្រុម BLACKPINK ប្រសិនជាធៀបជាមួយបទចម្រៀងដែលធ្លាប់បានចេញផ្សាយកន្លងមក មានដូចជា បទ “BOOMBAYAH”, បទ “As If It’s Your Last”, បទ “DDU-DU DDU-DU”, បទ “Playing With Fire”, បទ “Whistle” និងបទ “Kill This Love” ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9497487