Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lacazette ច្រានចោលព័ត៌មានចាកចេញទៅJuventus!!

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរបស់ក្រុមកាំភ្លើងធំArsenal កីឡាករ Alexandre Lacazette បានច្រានចោលព័ត៌មានថ្មីៗនេះជុំវិញការចាកចេញរបស់ខ្លួនពីក្លឹប ដើម្បីផ្ទេរទៅកាន់ Juventus រឺក៏ Atletico Madrid នារដូវក្តៅនេះ។

កីឡាករបារាំងរូបនេះបាននិយាយថា ខ្លួនគ្មានបំណងចាកចេញពី Arsenal ដែលជាក្លឹបដ៏គួរអោយចាប់អារម្មណ៏មួយក្រោមការដឹកនាំMikel Arteta។ Lacazette និយាយថា៖ “ខ្ញុំនៅ Arsenal។ ខ្ញុំបានចុះកុងត្រា៥ឆ្នាំនៅទីនេះ ហើយខ្ញុំនៅសល់កុងត្រា២ឆ្នាំទៀតទើបចប់ ដូចនេះខ្ញុំនៅបន្ត។”

គួរបញ្ជាក់ផងដែរថា Arsenal បានឈ្នះ FA Cup កាលពីរដូវកាលមុនក្រោយផ្តួល Chelsea នៅវគ្គផ្តាច់ព្រ័ត្រ្ត ហើយរដូវកាលថ្មីនេះ Arsenal នឹងជួប Fulham នាថ្ងៃដំបូង English Premier League។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9681351