អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenalលោក Mikel Arteta បានប្រាប់អ្នកគាំទ្រ Arsenal ថាកុំអោយភ័យបារម្ភរឿងអនាគតរបស់Aubameyang ដែលនេះអាចជាសញ្ញាថា Aubameyangអាចនឹងនៅបន្តទៀត បើទោះជាកុងត្រាជិតផុតទៅហើយក្តី។
អ្នកចាត់ការវ័យក្មេងរូបនេះក៏បានបញ្ជាក់ទៀតថា នាពេលឆាប់ៗខាងមុខនេះ អ្នកគាំទ្រ Arsenal នឹងទទួលបានដំណឹងល្អជាក់ជាមិនខាន ហើយការបញ្ជាក់របស់ Arteta លើកនេះ បាននិយាយថាគាត់ច្បាស់ទៅនឹង អនាគត Aubameyang ជាជាងចុងរដូវកាលមុនទៅទៀត។
គួរបញ្ជាក់ផងដែរថា ព័ត៌មានជាច្រើនបានចុះផ្សាយពីការបន្តកុងត្រារបស់ Aubameyang នៅ Arsenal ដោយកុងត្រាថ្មីនេះ យើងនឹងឃើញអតីតខ្សែប្រយុទ្ធ Dortmund រូបនេះរកបាន ២៥ ម៉ឺនផោនក្នុងមួយសប្តាហ៏។
ប្រភព៖ Goal