ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមលក្ខខណ្ឌ័ទិញយកខ្សែប្រយុទ្ធជើងស៊ុតរបស់Manchester City គឺកីឡាករ Charlie McNeil ហើយក្នុងតម្លៃប្រមាណ ១.៣៥ លានផោន នេះបើយោងតាម Goal។
កីឡាករវ័យ ១៧ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅManchester United ទេ តែបើបានផ្ទេរទៅ Man City កាលពី៦ឆ្នាំមុន។ ទោះជាយ៉ាងណា Charlie មិនយល់ព្រមក្នុងការចុះកុងត្រាអាជីពជាមួយMan City ឡើយ ដោយសារមូលហេតុមិនបានលេងទៀងទាត់ក្នុងឈុតU18 របស់ក្លឹប។
គួរបញ្ជាក់ផងដែរថា យុវជនម្នាក់នេះមានប្រវត្តិមិនធម្មតាឡើយ ដោយស៊ុតបញ្ចូលទីរហូតដល់ ៦០០ គ្រាប់ជាង នៅកម្រិតយុវជនប៉ុន្មានឆ្នាំមកនេះ ដែលនេះអាចជាព័ត៌មានល្អមួយសម្រាប់អ្នកគាំទ្រក្លឹបបិសាចក្រហម។
ប្រភព៖ Goal