ការប្រើប្រាស់បន្ទប់ទឹកតាមហាង កន្លែងធ្វើការ និងទីសាធារណៈអាចមានហានិភ័យក្នុងការឆ្លងកូវីដ-១៩ខ្ពស់
ការសិក្សាថ្មីបានបង្ហាញពីគ្រោះថ្នាក់ដែលអាចកើតមាននៃបន្ទប់ទឹកសាធារណៈ។ការស្រាវជ្រាវបានរកឃើញថា ការបាញ់ទឹកនៅកន្លែងលាងដៃ ឬលើចានបង្គន់អាចនឹងធ្វើឲ្យសាយភាយមេរោគ ដែលស្ថិតនៅលើនោះ ហើយជាលទ្ធផលអាចនឹងធ្វើឲ្យមានការឆ្លងមេរោគនោះ។
ទាំងនេះជាបញ្ហាទាក់ទងនឹង មេរោគឆ្លងថ្មីព្រោះដំណក់ទឹកទាំងនោះអាចស្ថិតនៅក្នុងខ្យល់បានយូរល្មមអាចស្រូបចូលដោយអ្នកប្រើប្រាស់កន្លែងលាងដៃនោះ។ នៅលើឡាបូលាងដៃនោះមានមេរោគ វានឹងសាយភាយនៅពេល បាញ់ទឹក ហើយវានឹងអាចឆ្លងមកមនុស្សម្នាក់ នៅពេលបុគ្គលនោះលាងដៃ ឬឲ្យលាងមុខ។ ដូច្នេះ វាមិនមានសុវត្ថិភាព គ្រប់គ្រាន់ទេនៅក្នុងការប្រើបន្ទប់ទឹកសាធារណៈនោះ។
អ្នកគួរតែកាត់បន្ថយការធ្វើដំណើរទៅកាន់កន្លែងសាធារណៈ និងប្រើបង្គន់សាធារណៈ បើសិនជាមិនចង់ប្រឈមហានិភ័យឆ្លងកូវីដ-១៩។ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ រហូតមកដល់ពេលនេះចំនួន១៣០នាក់ ក្នុងនោះមាន១២៨ នាក់បានជាសះស្បើយ ខណៈពីរនាក់ទៀតកំពុងស្ថិតក្នុងការព្យាបាល៕