Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រកឃើញករណីឆ្លង ៥នាក់ ដែលបានវិលត្រឡប់មកពីអាមេរិក

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ (Covid-19) ចំមនួន ៥នាក់បន្ថែមទៀត លើជនជាតិខ្មែរ និងអាមេរិក។ នេះបើតាមការសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២០។ 

តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺចំនួន ៥នាក់ ជាជនជាតិខ្មែរ ៣នាក់ និងជនជាតិអាមេរិក ២នាក់ ជាអ្នកដែលបានត្រឡប់មកពីសហរដ្ឋអាមេរិក កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

បច្ចុប្បន្ន អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ បានកើនដល់ ៣៨នាក់ ស្រី ២នាក់ និងបុរស ៣៦នាក់ ដែលជាអ្នកត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី អារ៉ាប់ប៊ីសាអូឌីត និងសហរដ្ឋអាមេរិក។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៧១នាក់ មានស្រ្តីចំនួន ៤១នាក់ និងបុរស ១៣០នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ដែលបានរាតត្បាតលើ ១៣ខេត្ត-ក្រុងរបស់កម្ពុជា។

ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៣៣នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ៩៤នាក់ ស្មើនឹង ៧៧,៧៨%៕

from: https://tnaot.com/km/m/detail/article/9496143